នរគ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ឃាត់ខ្លួន បុរស​ម្នាក់​បន្លំ​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​

ភ្នំពេញ: សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ បាន​ល្បាត​និង​ឃាត់ខ្លួន​បុរស​ម្នាក់ ស្លៀកពាក់ឯកសណ្ឋាន បន្លំ​ធ្វើជា​កងរាជអាវុធហត្ថ​ពាក់ ខណ្ឌទួលគោក​​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្សារ​នាគ​មាស ក្នុងសង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។​

​សមត្ថកិច្ច​បានអោយដឹង​ថា​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​ឈ្មោះ ហ៊ុន រិ​ទ្ធ ភេទប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា មុនពេល​ឃាត់ខ្លួន​បុរស​ខាងលើ គឺ​សមត្ថកិច្ច​កំពុងតែ​ជិះម៉ូតូ​ល្បាត​តាម​មូល​ដ្ថា​ន របស់គាត់ ស្រាប់តែ​ខណៈនោះ​ក៏មាន​មនុស្ស​មួយក្រុម ជិះម៉ូតូ​ជាច្រើន​គ្រឿង​បាន​ស្រែក និង​ដេញ​វាយ​គ្នា​ពេញ​ផ្លូវ ហើយ​ភ្លាម​ក៏​បុរស​ម្នាក់ដែល​ស្លៀកពាក់ ឯកសណ្ឋាន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ ក៏​ជិះ​ម៉ូតូ​ជ្រុល​ទៅ​ប៉ះជាមួយ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​មួយគ្រឿង ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​កំពុងបើកស្របគ្នា​នោះ បណ្តាលអោយ​គេ​ដួល​ម៉ូតូ ប្រាវ​នៅ​ថ្នល់ ដោយ​ឃើញបែបនេះកម្លាំង​សមត្ថកិច្ច​ល្បាត ក៏​ចុះ​សួរនាំ​ទៅលើ​បុរស​ដែល​ស្លៀកពាក់ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​ភ្លាម ថា​មានរឿង​អ្វី​កើតឡើងហើយ​បុរស ដែល​ពាក់​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​នោះបាន​ឆ្លើយប្រាប់​សមត្ថកិច្ច ថា​គេ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ចឹ​ង​សូមអោយសមត្ថកិច្ច​ជួយ​គេ​ផង ព្រោះ​គេ​ត្រូវ​ក្មេង​មួយក្រុម​ដេញ​វាយ​គេ ។

​តែ​សមត្ថកិច្ច​មានការ​សង្ស័យ ព្រោះថា​សមត្ថកិច្ច​ដូច​មិន​ធ្លាប់​ឃើញ និង​ស្គាល់​បុរសនេះ​ទើប​សមត្ថកិច្ច​សម្រេច​ឃាត់​ខ្លួនគេ​តែម្តង ។ បន្ទាប់ពី​ឃាត់​បុរស​ខាង​​លើ​នេះ​យកមក​សួរ​នាំនៅ​នរគ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ហើយ សមត្ថកិច្ច​បាន​ទំនាក់ទំនងទៅខាង មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក ពិតប្រាកដ ដើម្បី​ចុះមកមើលថា​គេ​ជា​មន្ត្រី​កងរាជអាវុធហត្ថ​មែន​ឬក៏​ក្លែងបន្លំ ។​

​ក្រោយ​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌទួលគោក ចុះមក​ត្រួត​ពិនិត្យមើល​បុរស​ដែល​ត្រូវឃាត់ខ្លួន​នេះ​មិនមែនជា​មន្ត្រី​រាជ​អាវុធហត្ថ​របស់គាត់​ឡើយ ។ ជាក់ស្ដែងជនសង្ស័យ​ដែល​ត្រូវ​ឃាត់​បាន​ឆ្លើយ​មុខ​សមត្ថកិច្ច​ថា គេ​មិនមែនជា​មន្ត្រីកងរាជអាវុធហត្ថ​ទេ គឺ​គ្រាន់តែ​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ដើរគំរាម​គេឯង​យកលុយ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​រាជ​អាវុធហត្ថខណ្ឌទួលគោក​ឃាត់ខ្លួន​រួមទាំង​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​មួយគ្រឿង យកទៅ​មូល​ដ្ថា​ន​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ដើម្បីចាត់ការ​តាមផ្លូវ​ច្បាប់ ៕​

នរគ​បាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ឃាត់ខ្លួន បុរស​ម្នាក់​បន្លំ​ខ្លួន​ជា​មន្ត្រី​អាវុធហត្ថ​