គយ ជូនដំណឹង​ដល់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ មក​ចុះបញ្ជី និង​បង់ពន្ធ​នាំចូល ព្រោះ​ផុតកំណត់ ថ្ងៃ​១៨​កុម្ភៈ ២០១៦

ភ្នំពេញ: ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ប្រកាសជូន​ទៅកាន់​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងឡាយណា ដែល​ពុំទាន់​ចុះបញ្ជី និង​បង់ពន្ធ​នាំចូល ត្រូវ​ប្រញាប់ ទៅ​បង់ពន្ធ ព្រោះ​ថ្ងៃ​ផុតកំណត់​ចុងក្រោយ គឺ​នៅ​ម៉ោង ៥ ល្ងាច ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

សូមរម្លឹកថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដី តិចណូ ៥មករា សម្តេចតេជោ សែន បានប្រកាស​អនុញ្ញាត​ឲ្យរថយន្តចង្កូតស្តាំ បន្តចរាចរណ៍​ដោយស្របច្បាប់នៅប្រទេសកម្ពុជា តែបើរថយន្តនោះ មិនទាន់បង់ពន្ធ ចុះបញ្ជី ធ្វើស្លាកលេខ​ ត្រូវតែទៅចុះបញ្ជីបង់ពន្ធ និងធ្វើស្លាកលេខ ដោយមិនតម្រូវ​ឲ្យកែចង្កូត​ទេ។

ជាមួយគ្នានោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាស ហាមឃាត់​ បិទមិនឲ្យ​នាំ​ចូល​រថយន្ត​ចង្កូតស្តាំឡើយ៕