ស្នងការខេត្ត ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនស្ស័យម្នាក់ និងថ្នាំញៀន ៦កញ្ចប់

កំពត៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវកម្លាំងនគរបាល នៃការិយាល័យកណ្តាល ព្រហ្មទណ្ឌខេត្តកំពត ដឹកនាំដោយ លោកស្នងការខេត្ត ម៉ៅ ច័ន្ធមធុរិទ្ធ ចុះបង្ក្រាបបាន នៅម៉ោង ប្រមាណ ១១យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ចំណុចហាងម្លប់មាន ស្ថិតក្នុងភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត។

លោកវរៈសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្តន់ខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យ ដែលកម្លាំងឃាត់ខ្លួនបាន ឈ្មោះ គឹម កងសុខុម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត វត្ថុតាងរឹបអូសបាន រួមមាន ថ្នាំញៀន៦កញ្ចប់តូច។

បច្ចុប្បន្ន ជនសង្ស័យ បាននិងកំពុង សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ឡើងតុលាការ ចាត់ការតាមច្បាប់៕

ស្នងការខេត្ត ចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនស្ស័យម្នាក់ និងថ្នាំញៀន ៦កញ្ចប់