Ikhmertrip បញ្ចុះតម្លៃសម្រាប់ ដំណើរកំសាន្ត ក្រៅប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំ ចិន

ភ្នំពេញ៖ ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំ ចិន ដែលនឹងឈានចូលមកដល់ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ  Ikhmertrip ដែលជាក្រុមហ៊ុនទិញសំបុត្រ យន្តហោះផ្តាច់មុខពី អ៊ែលអេស៊ាន (Air Asia) បានប្រកាសបញ្ចុះតម្លៃ សំបុត្រសម្រាប់ដំណើរកំសាន្ត ទៅម៉ាឡេស៊ី សិង្ហបុរី និងចិន។

លោក ហ៊ុយ ឈិន នាយកទទួលបន្ទុក ការលក់សំបុត្រ របស់ក្រុមហ៊ុន Ikhmertrip បានឲ្យដឹងថា “ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំ ចិនខាងមុខនេះ Ikhmertrip យើងខ្ញុំមានដំណើរកំសាន្ត ទៅកាន់ប្រទេស ម៉ាឡេស៊ី, សិង្ហបុរី និងការម៉ៅយន្តហោះ ទៅកាន់ប្រទេសចិន ក្នុងតំលៃពិសេស ចាប់ពីថ្ងៃផ្សាយដំណឹង នេះតទៅ”។

លោកបានបន្ថែមថា “សម្រាប់ដំណើរកំសាន្ត ទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី រយៈពេល ៦ថ្ងៃ ៥យប់ ជាមួយនឹងតម្លៃសរុប ត្រឹមតែ ៦៩៨ដុល្លា ក្នុងមួយនាក់ និងដំណើរកំសាន្ត ទៅកាន់ប្រទេស ចិន ដោយការម៉ៅយន្តហោះទៅកាន់ ទីក្រុងចាងជែជៀក (ក្នុងខ្សែភាពយន្តហូលីវូដ រឿងអវតា) និង ទីក្រុងហ្វឹងហ័ង ក្នុងរយៈពេល ៧ថ្ងៃ ៦យប់ក្នុងតម្លៃសរុបត្រឹមតែ ៦៩៩ដុល្លា ក្នុងមួយនាក់”។

លោក ហ៊ុយ ឈិនបញ្ជាក់ថា សម្រាប់ដំណើរកំសាន្តក្រុមហ៊ុន របស់លោកមានអ្នក សម្របសម្រួលបកប្រែ  និងរៀបចំរាល់ ឯកសារចាប់តំាងពី ពេលចេញដំណើរ រហូតត្រឡប់មកវិញ ជាងនេះក្នុងរយៈពេលធ្វើ ដំណើរកំសាន្តក៏មាន ការធានារ៉ាប់រងដល់អតិថិជនផងដែរ។

លោកបន្តថា មូលហេតុដែលក្រុមហ៊ុនលោក សម្រេចលក់សំបុត្រ សម្រាប់ដំណើរកំសាន្ត នៅក្រៅប្រទេសនេះ ដោយសារតែអតិថិជន ពិបាករកទិញសំបុត្រយន្តហោះ  ឬកៅអីយន្ត ដូច្នេះហើយ គឺមានតែក្រុមហ៊ុនធំ ដែលជាភ្នាក់ងារប្រមាណ ៣ ទៅ៤ តែប៉ុណ្ណោះដែលអាចទិញ។ ការរាល់លក់សំបុត្រនេះ ជាការផ្តល់ឱកាស ដល់ភ្នាក់ងារតូចៗ ងាយទិញយកទៅលក់ បន្តទៀតហើយ Ikhmertrip ក៏មានដៃគូទៅប្រទេសអាស៊ី និងអឺរ៉ុបផងដែរ ។

គួរបញ្ជាក់ថា ភ្នាក់ងារទេសចរណ៍របស់ Ikhmertrip នៅភ្នំពេញមានចំនួន ៨៣ ភ្នាក់ងារ និងនៅខេត្តសៀមរាបចំនួន១១ ភ្នាក់ងារ ហើយភ្នាក់ងារនីមួយៗ សុទ្ធតែមានដាក់ស្លាក់សញ្ញា Ikhmertrip ជាសញ្ញាសម្គាល់ផងដែរ ៕

Ikhmertrip បញ្ចុះតម្លៃសម្រាប់ ដំណើរកំសាន្ត ក្រៅប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំ ចិន

Ikhmertrip បញ្ចុះតម្លៃសម្រាប់ ដំណើរកំសាន្ត ក្រៅប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំ ចិន

Ikhmertrip បញ្ចុះតម្លៃសម្រាប់ ដំណើរកំសាន្ត ក្រៅប្រទេស ក្នុងឱកាស បុណ្យចូលឆ្នាំ ចិន