ក្រុមហ៊ុន កូកាកូឡា នំាយកចលនា កីឡាអូឡាំពិក ជាលើកដំបូងមក កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមករា ម្សិលមិញនេះ ក្រុមហ៊ុនកូកា កូឡាកម្ពុជា បានសហការជាមួយ  ក្រសួងអប់រំយុវជននិងកីឡា  គណៈកម្មាធិការជាតិអូឡាំពិក  និង សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីចលនាកីឡា អូឡាំពិក ជាលើកដំបូងសម្រាប់កម្ពុជា ដែលជាការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុន កូកាកូឡា ក្នុងការជំរុញការរស់នៅឲ្យមានសុវត្តិភាពល្អ  សប្បាយរីករាយ និង មានភាពរស់រវើក បន្ថែមទៀត តាមរយៈការធ្វើចលនាកីឡា អូឡំាពិក។

លោក ដេវីដ វីងហ្គល់វើត នាយកគ្រប់គ្រង់ទូទៅ នៃ ក្រុមហ៊ុនកូកាកូឡា បានមានប្រសាសន៍ថា”ចលនាកីឡាអូឡាំពិក មានគោលបំណង ដើម្បីឲ្យយុវជនជំទង់ ទទួលបានអត្តប្រយោជន៍ ពីការរស់នៅយ៉ាងសកម្ម តាមរយៈការលេងកីឡាជាមួយគ្នា ដែលមានគ្នីគ្នាជាច្រើនជាលើកដំបូង”។ ការប្រកួតនេះមាន លក្ខណៈជាបុគ្គល និងជាក្រុម ដោយមានកីឡា ៩ប្រភេទផ្សេងៗគ្នា ដូចជា កីឡាបាល់ទាត់ បាល់ទះ ក្បាច់គុនល្បុកតោ ការរត់ប្រណាំង គប់ដុំដែក លោតចម្ងាយ និង ការរំាអារ៉ូប៊ីក (Aerobic)។

លោកបានបន្តថា តំណាក់ការដំបូង នៃគម្រោងនេះ យើងត្រូវបានកំណត់ យកវិទ្យាល័យ ចំនួន៤ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមាន វិទ្យាល័យឥន្ទ្រទេវី  សាលាអន្តរជាតិCIA វិទ្យាល័យស៊ីសុវត្តិ និង វិទ្យាល័យហ៊ុនសែនជម្ពូវ័ន។ កម្មវិធីនេះមានការបើកឲ្យទូលាយ ដល់សារធារណៈជនទូទៅដែលស្រឡាញ់វិស័យកីឡា និងមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះ ក៏ទទួលការស្វាគមន៍ផងដែរ។

លោក វ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡំាពិកកម្ពុជា ក៏បានមានប្រសាសន៍ដែរថា “ការប្រកួតនេះ មានពីរដំណាក់កាលទីមួយគឺនៅក្នុងសាលារៀន  និងទី២ជាវគ្គផ្តាច់ព្រ័ត្រយើងនិងធ្វើនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិក”។

លោកបានបន្តថា ការប្រកួតនេះយើងនិងរំពឹងថា នឹងចាប់ផ្តើមនៅ ខែកុម្ភៈ ហើយកាលបរិច្ឆេទនៃការរៀបចំព្រឹត្តិការណ៍នៅតាមសាលានីមូយៗ មានគំលាតពីគ្នារយៈ ពេលមួយខែ រហូតដល់មានការប្រកួត ផ្តាច់ព្រ័ត្រនៅ ពហុកីឡាដ្ឋានជាតិអូឡាំពិក។ មួយវិញទៀតការបង្កើតកម្មវិធីនេះ ឡើងគឺពិតជាល្អ ដើម្បីលើកតម្កើនស្មារតីបុគ្គល និងស្មារតីជាក្រុម។ ក្នុងនោះដែលក៏មានការផ្តល់រង្វាន់ជា លក្ខណៈបុគ្គលសម្រាប់សាលា ដែលទទួលបានជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រ ជ័យលាភីលេខ១ និងទទួលបាន៤ពាន់ដុល្លារ លេខ ២ ទទួលបាន ៣ពាន់ដុល្លារ និងលេខ ៣ បាន ២ពាន់ដុល្លារ៕

ក្រុមហ៊ុន កូកាកូឡា នំាយកចលនា កីឡាអូឡាំពិក ជាលើកដំបូងមក កម្ពុជា

ក្រុមហ៊ុន កូកាកូឡា នំាយកចលនា កីឡាអូឡាំពិក ជាលើកដំបូងមក កម្ពុជា

ក្រុមហ៊ុន កូកាកូឡា នំាយកចលនា កីឡាអូឡាំពិក ជាលើកដំបូងមក កម្ពុជា