សាវិន ហ្វីលីព ៖ Angelina Jolie ជាតារាលំដាប់ ពិភពលោក គួរឲ្យគោរពបំផុត

ភ្នំពេញៈ បុរសសង្ហារ តារាសម្តែង ជើងចាស់ និងជាតួសម្តែងក្នុងរឿង " រនាតស្នេហ៍" លោក សាវិន ហ្វីលីព បន្ទាប់ពីបានជួប និងថតរូបជាមួយ តារាសម្តែងស្រីល្បីឈ្មោះ លំដាប់ពិភពលោក អ្នកស្រី Angelina Jolie កាលពីពេលថ្មីៗនេះលោក បានប្រាប់ឲ្យដឹងថា អ្នកនាងជាតារាល្បីលំដាប់ ពិភពលោក ដែលមានចិត្តស្រលាញ់ ការងារមនុស្សធម៌ និងគួរឲ្យគោរពខ្លាំងណាស់ ។

តារាសម្តែង លោក សាវិន ហ្វីលីព បានជួបតារាហូលីវូដ អ្នកនាង Angelina Jolie នៅលើទឹកដីខេត្តសៀមរាប កាលដើមខែមករា កន្លងទៅថ្មីៗនេះ គ្រាដែល អ្នកស្រី Angelina Jolie កំពុងតែ ថតខ្សែភាពយន្ត របស់ខ្លួន រឿង «ដំបូងខ្មែរក្រហម សម្លាប់ឪពុកខ្ញុំ» ឬ«First they killed my father» លោកបានជួបនិយាយ ជាមួយអ្នកស្រីរឿងកិច្ចការរបស់ មូលនិធិកុមារសាវិន កម្ពុជា ហើយ លោកថែមទាំង បានអញ្ជើញ តារាលំដាប់ ពិភពលោករូបនេះ ចូលរួមខួបគម្រប់១៧ឆ្នាំ របស់មន្ទីពេទ្យកុមារអង្គរ នាខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមករា ខាងមុខនេះផងដែរ។

លោក សាវិន ហ្វីលីព ដែលជាតារាខ្មែរមួយរូប ដែលមានសំណាងបានជួបផ្ទាល់ ជាមួយតារាហូលីវូដរូបនេះ បាននិយាយកោតសរសើរ អ្នកនាងប្រាប់ Looking TODAY ថា «អ្នកស្រី Angelina Jolie គឺជាតារាល្បីលំដាប់ហូលីវូដមួយរូប ដែលមានទឹកចិត្តមនុស្សធម៌ ស្រលាញ់ការងារមនុស្សធម៌ គួរឲ្យគោរពស្រលាញ់ណាស់ មិនតែប៉ុណ្ណោះនៅពេលដែលខ្ញុំ បានជជែកជាមួយគាត់នោះ អ្នកស្រីក៏បានសរសើរជាខ្លាំង ពីកិច្ចការមនុស្សធម៌ របស់មូលនិធិកុមារសាវីនកម្ពុជា ដែលកំពុងដំណើរការបច្ចុប្បន្ន។  អ្នកស្រីបានប្រាប់ខ្ញុំថា ប្រសិនបើមានកិច្ចការមួយចំនួន ទាក់ទាក់ទងនឹងកុមារ ផ្ញើផែនការណ៍ទាំងនោះ ឲ្យអ្នកស្រីបានដឹងថែមទៀតផង » ។

ដោយឡែកទាក់ទងជាមួយព័ត៌មាន ដែលលេចឮថា លោកត្រូវបាន អ្នកស្រី Angelina Jolie ជ្រើសរើសឲ្យចូលរួមសម្តែងជាតួមេខ្មែរក្រហម និងមានប្លង់ថតចំនួន ១៥ថ្ងៃនោះ ត្រូវបានតារាសម្តែងចាស់វស្សារូបនេះ បដិសេធន៍សុំមិនអត្ថាធិប្បាយ ពីបញ្ហាថតភាពយន្តនោះឡើយ ៕

សាវិន ហ្វីលីព ៖ Angelina Jolie ជាតារាលំដាប់ ពិភពលោក គួរឲ្យគោរពបំផុត

សាវិន ហ្វីលីព ៖ Angelina Jolie ជាតារាលំដាប់ ពិភពលោក គួរឲ្យគោរពបំផុត

សាវិន ហ្វីលីព ៖ Angelina Jolie ជាតារាលំដាប់ ពិភពលោក គួរឲ្យគោរពបំផុត