មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

​មាំម៉ី​ព្រះ​សង្ឃ​ចិន​មួយ​អង្គ​ត្រូវ​បាន​គេ​​បើក​ឲ្យ​សាធារណៈ​ជន​បាន​ឃើញ​កាល​ពី​​ចុង​សប្ដាហ៍​មុន នៅ​ក្នុង​ពិធី​បុណ្យ​សាសនា​មួយ​ក្នុង​ខេត្ត Fujian។

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 

សាកសពព្រះ​សង្ឃ​​ព្រះ​នាម Fu Hou ត្រូវ​បាន​គេ​រក្សា​ទុក​​ក្នុង​ក្រឡ​រាង​ស៊ីឡាំង​ធំ​មួយ ​​ក្រោយ​ព្រះ​អង្គ​សុគត​​កាល​ពី​​​ជាង​ ៣​ឆ្នាំ​​កន្លង​ទៅ ​ក្នុង​​ជន្មាយុ ៩៤ឆ្នាំ ​នៅ​វត្ត Puzhou ក្រុង Quanzhou ខេត្ត Fujian ភាគ​អាគ្នេយ៍​ប្រទេស​ចិន។

គម្រប​ក្រឡ ​​ត្រូវ​បាន​​​គាស់​បង្ហើប​នៅ​ថ្ងៃ​ទី ១០មករា​ ​នៅ​វត្ត​ខាង​លើ ដោយ​​សាកសព​អាច​រក្សា​បាន​រូបរាង​​បាន​យ៉ាង​ល្អ​​ ជា​របៀប​អង្គុយ​តាំង​សមាធិ។

​​​​​​​​​

ព្រះ​សង្ឃ​​ក្មេងៗ​​ជា​ច្រើន​អង្គ​ បាន​ចូល​រួម​​ពិធី​មួយ​នេះ ​ដើម្បី​បង្ហាញ​ក្ដី​គោរព​​ចំពោះ​មាំម៉ី​ព្រះ​អង្គ ​ដែល​គេ​ហៅ​ថា​ពិធី​នេះ​ថា “Flesh Buddha” ក្នុង​ប្រទេស​ចិន។ បើ​យោង​តាម​​ទំនៀម​ទម្លាប់​ សាកសព​​នឹង​ត្រូវ​ស្រោប​ទឹក​មាស​ធ្វើ​ទៅ​ជា​រូប​ចម្លាក់​ព្រះពុទ្ធ។

 

​ព្រះអង្គ​ Fu Hou ​បាន​កើត​នៅ​​ស្រុក Jinjiang ខេត្ត Fujian ក្នុង​ឆ្នាំ ១៩១៩ និង​បាន​​បួស​ជា​សង្ឃ​នៅ​​​ព្រះជន្ម ១៣ឆ្នាំ។​ ​បើ​យោង​ទៅ ​​សារព័ត៌មាន​ចិន People’s Daily ​​ផ្សាយ​ថា ព្រះ​​អង្គ​ត្រូវ​បាន​សង្ឃ​ដទៃ​ទៀត​​ចាត់​ទុក​ជា​សង្ឃ​ដ៏​អស្ចារ្យ ​​ស្ងៀម​ស្ងាត់​ និង​​តែង​តែ​​​គោរព​ប្រតិបត្តិ​ជំនឿ​យ៉ាង​ផ្ចិត​ផ្ចង់​។

 

​​​ពេល​ចម្លាក់​​​ស្រោប​ទឹក​មាស​រួច​រាល់​ គេ​នឹងដាក់​​​តម្កល់ ​នៅ​វិហារ Dongdan ​ដើម្បី​គោរព។ វីដេអូ​នៃ​ការ​គាស់កកាយ​ ​​បាន​បង្ហាញ​ថា ​ក្រុម​​អ្នក​ជំនាញ​បាន​​រើ​ចេញ​បំណែក​ធ្យូង​ក្នុង​ក្រឡ​ចេញ ​ជាមួយ​រូបរាង​មិនមាន​​បាក់​បែក​ឡើយ៕

 

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 

 

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 

 

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 

 

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 

 

មាំម៉ី​ព្រះសង្ឃ​ចិន​អង្គុយ​តាំង​សមាធិ ​ ​ទើប​គាស់​​ចេញ​​នឹង​ត្រូវ​ស្រោប​មាស

 កាល​ព្រះអង្គ Fu Hou  នៅ​មាន​ព្រះជន្ម

 

ចុចអាន៖ ពិធីបុណ្យ​តាំង​បង្ហាញ​​ចម្លាក់​​ទឹក​កក​ ដ៏​កម្រ​បាន​​ឃើញ​នៅ​ចិន

ចុចអាន៖ ​រឿង​រ៉ាវ​ខ្លះ​ៗ​គួរ​ដឹង មុន​ទៅ​លេង​​ចម្លាក់​អ្នក​ចម្បាំង​បុរាណ​កប់​ក្រោម​​ដី​ជាង២ពាន់​ឆ្នាំ​នៅ​ចិន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Dailymail ​​​