មើល​ឈុត​ស្នេហា​ក្នុង​រឿង “My Junior My Crush ” រំលេច​តាម Original Song


មើល​ឈុត​ស្នេហា​ក្នុង​រឿង “My Junior My Crush ” រំលេច​តាម Original Song

Original Song ថ្មី​មួយ​បាន​រំលេច​ក្នុង​រឿង “My Junior My Crush ” ភាពយន្ត​ថ្មី​មួយ​របស់​ផលិតកម្ម Rock មាន​ចំណង​ជើង​ថា “will you be my girl?” ។ បទ​នេះ តាក់​តែង​ឡើង​ដោយ​យុវ​តារា​ចម្រៀង Original Songពីរ​រូប សុទ្ធ​ជា​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​បំផុត​នឹង​កម្មវិធី Hear My Song ដែល​បំផុស​ការ​តែង​បទ​ចម្រៀង​ថ្មី​ៗ​ដោយ​ខ្លួន​ឯង រៀប​ចំដោយ Sabay គឺ​លោក ម៉ា ច័ន្ទ​បញ្ញា និង អួន បឋម។

 

មើល​ឈុត​ស្នេហា​ក្នុង​រឿង “My Junior My Crush ” រំលេច​តាម Original Song

 

ពួក​គេ​ទាំង​ពីរ ក៏​បាន​ចូល​រួម​បក​ស្រាយ​ដោយ​ផ្ទាល់​រួម​គ្នា​ផង​ដែរ។ “will you be my girl?” ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ឈុត តួ​ប្រុស​លោក យឹម ណារ៉ា សារភាព​ស្នេហ៍​ចំពោះ​តួ​ស្រី​សម្ដែង​ដោយ សុខ សោម៉ា​វត្តី ដែល​មាន​ក្នុង​រឿង “សិស្ស​ប្អូន​សំណព្វ​ចិត្ត” ឬ “My Junior My Crush ”។ “អ្នក​ណា​ថា​អូន​ម៉ាប់ អូន​មុខ​អាក្រក់ អូន​ល្ងង់ បង​អត់​ខ្វល់ សំខាន់​អូន​គួរ​ឲ្យ​ស្រឡាញ់ គួរ​ឲ្យ​ក្នាញ់​សម្រាប់​បង” ពំនោល​ក្នុង​បទ​ចម្រៀង។

 

តាម​កញ្ញា ស៊ា រស្មី អ្នក​និពន្ធ​ភាពយន្ត​នេះ​ផ្ទាល់ បាន​អធិប្បាយ​ថា “អ្វី​ៗ គឺ​ថ្មី​ទាំង​អស់ ទាំង​សាច់​រឿង ទាំង​តន្ត្រី គឺ​យើង​ធ្វើ​ថ្មី ព្រោះ​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​មាន​អ្វី​ថ្មី​សម្រាប់​ខ្លួន​ឯង”។ កញ្ញា បន្ត​ថាទៀត សម្រាប់​ “My Junior My Crush ” គឺ​កាដូ​សម្រាប់​មិត្ត​យុវវ័យ​នា​ឆ្នាំ ២០១៦​នេះ ហើយ​ឈុត​មួយ​នេះ​ទៀត​សោត រឹត​តែ​ពិសេស​ទៅ​ទៀត សម្រាប់​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​នឹង​មក​ដល់​នា​ថ្ងៃ ១៤ កុម្ភៈ ខាង​មុខ ដែល​កញ្ញា ជឿ​ថា​ជា​វេលា​ដែល​គ្រប់​គ្នា​ស្ដែង​ចេញ​នូវ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា។

 

“សង្ឃឹម​ថា មិត្ត​ៗ​យុវវ័យ​នឹង​ចូល​ចិត្ត និង​ជា​ផល​តប​នឹង​អ្វី​ដែល​ពួក​យើង​បាន​ខិត​ខំ”។ រស្មី បន្ថែម៕

 

អត្ថន័យ​យ៉ាង​ណា តោះ…ទស្សនា​ទាំង​អស់​គ្នា…!!!

 

 

អត្ថបទ៖ ទារិកា