Steven Caulker លេង​ឲ្យ Liverpool លក្ខណៈ​ខ្ចី​ជើង

​កីឡា​៖​ក្លិប​ហង្ស​ក្រហម Liverpool បាន​ចុះកិច្ចសន្យា​លក្ខណៈ​ខ្ចី​ជើង​ខ្សែការពារ Steven Caulker ពី​ក្លិប QPR រហូតដល់​ចប់​រដូវ​កាល​នេះ មុនពេល​ប្រកួត​ធំៗ ដែល​នឹងត្រូវ​ប៉ះ Arsenal នៅ​យប់​នេះ និង​ប៉ះ Manchester United នៅ​ចុង​សប្ដាហ៍​ទៀត​។

​    ​លោក Jurgen Klopp អ្នកការ​ទូរ​ទៅ​របស់​ហង្ស​ក្រហម​បាន​ប្រញាប់ប្រញាល់​នាំយក​កីឡាករ​អង់គ្លេស វ័យ​២៤​ឆ្នាំ​រូបនេះ ព្រោះតែ Liverpool កំពុងមាន​បញ្ហា​នៅ​តំបន់​ការពារ​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​កីឡាករ Martin Skrtel, Dejan Lovren, Mamadou Sakho, Kolo Touré និង Joe Gomez កំពុងតែ​ញាំញី​ដោយសារ​របួស​។

​    ​គួរ​បញ្ជាក់ថា Caulker ផ្លាស់​មក​អាច នឹង​ពាក់​លេខ​១៩ នៅ​ក្រុម​ហង្ស​ក្រហម បាន​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ថ្មី​របស់គេ​ហើយ​ម្សិលមិញ និង​រំពឹងថា​នឹង​អាច​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​ក្រុម​កំពូល​តារាង Premier League កាំភ្លើង​ធំ Arsenal យប់​នេះ​ទាន់ពេល​ផងដែរ​៕

Steven Caulker លេង​ឲ្យ Liverpool លក្ខណៈ​ខ្ចី​ជើង