មើល ជា វិបុល និង គង់ សុជាតិ ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្តក្រៅប្រទេស​លើកដំបូង​ឆ្នាំ ២០១៦

​គូ​ស្វាមី ភរិយា​ដែលជា​ពិធីករ និង ពិធី​ការិនី​ដ៏​ល្បីឈ្មោះ ជា វិបុល និង អ្នកនាង គង់ សុជាតិ បានបង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​នៅក្នុង​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ជា​លើកដំបូង​សម្រាប់​ឆ្នាំ ២០១៦ នេះ ។ រូបភាព​ប៉ុន្មាន​ប៉ុស្តិ៍​របស់លោក ជា វិបុល និង​អ្នកនាង គង់ សុជាតិ បាន​បញ្ជាក់ថា អ្នក​ទាំងពីរ​កំពុង​តែ​សប្បាយ​រីក​រីករាយ​ក្នុង​ដំណើរ​កម្សាន្ត​របស់​ពួកគេ​នៅក្នុង​ប្រទេស​ថៃ ។​

មើល ជា វិបុល និង គង់ សុជាតិ ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្តក្រៅប្រទេស​លើកដំបូង​ឆ្នាំ ២០១៦

​ស្ថិតក្នុង​សម្លៀកបំពាក់​សម្រាប់​ដំណើរ​កម្សាន្ត​ដ៏​ស្រស់ស្អាត ហើយ​ថត​ផ្តិត​យក​ទិដ្ឋភាព​ខាង ក្រោយ​ដែលមាន​ដើមឈើ​ខៀវស្រងាត់ និង សួនផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់បំព្រង​នោះ​មាន​ធ្វើឱ្យ​គូ​ស្វាមី ភរិយា​មួយគូ​នេះ​មើលទៅ​កាន់តែ​ស្រស់ស្អាត​ស្រស់ស្អាត​ថែម​មួយកម្រិត​ទៀត ។ អ្នក​ទាំងពីរ​បានបង្ហាញ នូវ​កាយវិការ​ថតរូប​កាច់​រាង​ប្រៀបដូចជា​តារា​ម៉ូ​ដែល​យ៉ាង​ផ្អែមល្ហែម​គួ​ឱ្យ​ច្រណែន​បំផុត ។ ​លោក ជា វិបុល បានបញ្ជាក់​នៅក្នុង​រូបភាព​នោះ​ថា «​ដំណើរ​កម្សាន្ត​លើកដំបូង​ឆ្នាំ ២០១៦ (first trip of the year 2016) ។​

មើល ជា វិបុល និង គង់ សុជាតិ ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្តក្រៅប្រទេស​លើកដំបូង​ឆ្នាំ ២០១៦

​ចំណែកឯ​អ្នកនាង គង់ សុជាតិ វិញ​ក៏បាន​សរសេរ​ភ្ជាប់​ជាមួយនិង​រូបភាព​នៅក្នុង Instagram របស់​នាង​ដោយ​ការកោតសរសើ​ទៅដល់​កំពូល​ស្វាមី​របស់​ខ្លូន​ផងដែរ​ថា «​បុរស​ម្នាក់​ដែល​ល្អឥតខ្ចោះ គឺ​មិនមែន​អ្នក​ដែលមាន​ប្រាក់​ច្រើន​បំផុត ឬ សង្ហា​បំផុត ប៉ុន្តែ​គាត់​ជា​មនុស្ស​ម្នាក់ ដែល​បានធ្វើឱ្យ​អ្នក ញញឹម និង ថែរក្សា​អ្នកជា​រៀងរាល់ថ្ងៃ រហូតដល់​ចុងបញ្ចប់​» (the perfect guy is not the one who has the most money or most handsome but he is the one who make u smile n take care of u everyday till the end of tim) ។​ ​តាមរយៈ​កាយវិការ​ជាមួយនិង​ទឹកមុខ​សប្បាយរីករាយ​បែបនេះ យើង​អាច​សន្និដ្ឋានបានថា អ្នក​ទាំងពីរ គឺជា​គូស្នេហ៍​ដ៏​មាន​សុភមង្គល​បំផុត ៕ យ៉ា​នុ​