Pogba ចង់​លេង​ជាមួយ Messi


Pogba ចង់​លេង​ជាមួយ Messi

ខ្សែ​បម្រើបារាំង Paul Pogba បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ក្នុង​ពិធី​ប្រគល់​ពាន Ballon d’Or ថា​ខ្លួន​មាន​ចំណាប់អារម្មណ៍​ចង់​លេង​ជាមួយ Lionel Messi។

 

កីឡាករ​មក​ពី​ក្រុម​សេះ​បង្កង់ Juventus និយាយ​ថា៖ “Messi ជា​កីឡាករ​ដ៏​អស្ចារ្យ​ គ្រប់​គ្នា​សុទ្ធ​តែ​បាន​ដឹង។ ខ្ញុំ​ពិត​ជា​ចង់​លេង​ជាមួយ​គាត់ ដូច​កីឡាករ​ល្បី​ៗ​ឯ​ទៀត​ដែរ។ ខ្ញុំ​ធ្លាប់​មើល Barca តាម​ទូរទស្សន៍ ហើយ​ក៏​តែង​រើស​ក្រុម​ពួកគេ​ពេល​លេង​ហ្គេម Playstation ជា​រឿយៗ។

 

Pogba ចង់​លេង​ជាមួយ Messi

 

“​ខ្ញុំ​មិន​ដែល​គិត​ថា​អាច​ឈាន​ដល់​កម្រិត​របស់​ពួកគេ​បាន​នោះ​ទេ តែ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​យ៉ាង​ហោចណាស់​ប្រហាក់​ប្រហែល ឬ​មាន​សមត្ថភាព​ប្រសើរ​ជាង​មុន”។ Pogba បន្ថែម​ដូច្នេះ។

 

Pogba ​បាន​ជាប់​ឈ្មោះ​ក្នុង​ពាន World XI ជាមួយ​កីឡាករ​១០នាក់​ផ្សេង​ទៀត​ដែល​ភាគ​ច្រើន​មក​ពី​ក្របខ័ណ្ឌ La Liga របស់​អេស្ប៉ាញ។ គេ​គឺជា​កីឡាករ​តែ​ម្នាក់​គត់​មក​ពី​ក្របខ័ណ្ឌ Series A របស់​អ៊ីតាលី ​ខណៈ​​កីឡាករ​នៅ​ក្របខ័ណ្ឌ​អង់គ្លេស​ ​មិន​មាន​ឈ្មោះ​សូម្បី​តែ​ម្នាក់​៕

 

ចុចអាន៖ Barca ជា​ក្លិបមាន​កីឡាករ​ឈ្នះ​ Ballon d’Or ច្រើន​​​ដាច់​គេ​​​​​លើ​លោក

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ sport-english