​ម្ហូប​បុកកា​ពិផ្ទាប់​បន្លែ​អន្លក់​គ្រាន់តែ​ឮ​ភ្លាម​ចង់​​ស្រក់ទឹក​មាត់​ភ្លែត​

​បុកកាពិ ​គឺ​ជាមុខ​ម្ហូប​ដ៏ពេញ​និយមនៅ​បណ្ដាភោជនីយដ្ឋាន​ ដែល​បម្រើ​អាហារខ្មែរ ​និង​ថៃ​នៅ​រាជធានី​ភ្នំពេញ​។ ​ជាមួ​យ​កាពិហឹរមួ​យ​ចាន ​ហែហម​ដោយ​បន្លែ​ឆៅ ​និ​ង​ឆ្អិ​ន​ជា​ច្រើន​មុខ ​អាហារ​បុក​កាពិនេះអាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថាល្អ​ចំពោះ​​សុខភា​ពផង​ដែរ​។សម្រាប់​អ្នក ចង់រៀនធ្វើបុកកាពិនេះ ជាទូ​ទៅ​ត្រូវ​ការ​គ្រឿង​ផ្សំ​ដូច​ជា​ កាពិ ២ ​ស្លាប​ព្រាបាយ ​ប្រេងឆា ​បង្គា​ក្រៀម​កន្លះ​ស្លាប​ព្រាបាយ ស្ករ​ស ​១ ​ស្លាប​ព្រាបាយ ​ត្រីឆ្អើរ ​​១ ខាំ ​ទឹកក្រូច​ពោធិសាត់​កន្លះ​កូន​ចាន​ចង្កឹះ ​ខ្ទឹមស ​ខ្ទឹម​ក្រហម ​២ កំពឹស ​ពង​មាន់ ​៣ ​គ្រាប់ ​ទឹក​ក្រូចឆ្មារ ​២​ ស្លាប​ព្រាបាយ ​ម្សៅស្រួយ ១ ក​ព្ចាប់ ​ម្ទេស ​៤​​ គ្រាប់ និង​ត្រប់​ពុត​លំញ​ង។​​
​ម្ហូប​បុកកា​ពិផ្ទាប់​បន្លែ​អន្លក់​គ្រាន់តែ​ឮ​ភ្លាម​ចង់​​ស្រក់ទឹក​មាត់​ភ្លែត​
​បន្លែ៖ រីឯបន្លែ អន្លក់រួម​មាន ​ស្វាយ​កែវរ​មៀត​ខ្ចី ​ត្រប់​ស្រួយ ​​ផ្កា​ខាត់​ណា​បៃតង​ (ប្រូខូលី )​ ផ្កា​ខាត់​ណាស ​សណ្ដែកកួរ ​ស្ពៃ​បូក​គោ ​ត្រប់​វែង​ ការ៉ុត ​ត្រសក់​ ឬ​បន្លែ​ផ្សេង​ទៀត​តាម​ចំណូល​ចិត្ដ​របស់​អ្នក​ទទួល​ទាន​។បន្លែ​​​អន្លក់​ទាំង​អស់​ត្រូវ​ហាន់​ញ៉ាំទាំង​ស្រស់​ៗ​។ ​ដោយ​ឡែក​ស្ពៃ​បូក​គោ​ត្រូវ​ស្រុះ​មួយ​ភ្លែត​។ រីឯ​ត្រប់​វែង​ត្រូវ​ហាន់​ជា​ចំណិត​ស្ដើងៗ​បំពង​ជា​មួយ​​ពងមាន់​ និង​ម្សៅឆា​។
​វិធី​ចម្អិន​៖ ដំបូង​ត្រូវ​យក​កាពិខ្ចប់​ស្លឹក​ចេក​ រួច​អាំង​ឲ្យ​ក្រៀម​ដោយ​ប្រើ​ភ្លើង​តិច​ៗ​។​ បន្ទាប់​មក​យក​ខ្ទឹមស ​ខ្ទឹម​ក្រហម ​ម្ទេស ​និង​ត្រី​ឆ្អើរ​លីង​ឡើង​ទាល់​​តែឈ្ងុយ​ដោយ​ដា​ក់​ប្រេងឆា​បន្ដិច​។ ដំណាក់​កាល​បន្ទាប់​ត្រូវ​យ​ក​កាពិ ​ខ្ទឹមស ​ខ្ទឹម​ក្រហម ​​ម្ទេស បង្គា​ក្រៀម ​ត្រី​ឆ្អើរ ​ស្ករស​ បុក​បញ្ចូល​គ្នា​រួច​ដួស​ដាក់​ចាន ​បន្ទាប់​មក​បន្ថែម​ទឹក​ក្រូចឆ្មារ ​ទឹក​ក្រូច​ពោធិសាត់ ​ហើយកូរ​ឲ្យ​ចូល​ជាតិ​គ្នា ​និង​រោយ​ត្រប់​ពុត​លំញង​ និង​ម្ទេស​ហា​ន់​ពីលើ​ ជា​ការ​ស្រេច​៕ ​
អត្ថបទ៖ដេវីដ