​ស្វែង​យល់​ពីជំងឺម​ហារីក​មាត់​ពី​ទន្ដបណ្ឌិត​ឯកទេស​

​ជំងឺមហារីក​មាត់​កើត​ឡើងពីកត្ដា​ចំបងៗ​មួយ​ចំនួ​ន ដែលរួម​មានការ​ជក់បារី ​និង​ការទទួល​ទានគ្រឿង​ស្រវឹងច្រើនលើស​កំណត់​ផង​ដែរ​។ ​ជំងឺ​មហារីក​មាត់​នេះ​មាន​ការវិវត្ដន៍​ពី​ដំណាក់​កាល​ស្រួចស្រាវ ​ទៅ​រក​ដំណាក់​កាល​ធ្ងន់ធ្ងរ ​ហើយវា​អាច​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​ប្រសិន​បើមិន​ទទួល​ការ​ព្យាបាល​ឱ្យ​ទាន់​ពេល​វេលា​ទេ​នោះ​។ ​ការ​កាត់​បន្ថយ​ការ​ជក់​បារី ​និងគ្រឿ​ងស្រវឹង ​
​ការ​ទទួល​ទាន​បន្លែផ្លែឈើឱ្យបាន​ច្រើន​ ការ​ទទួល​​ទានអាហារឱ្យ​បាន​សម​ស្រប ​ការ​ថែរក្សាសុ​ខភាព​មាត់​ធ្មេញ​ឱ្យ​បាន​ល្អ ​និង​ការ​ណាត់​ជួប​ទន្ដបណ្ឌិត​ជំនាញ​ ​រៀង​រាល់ ​៦​ខែ​ម្ដង ​គឺ​ជាអ​ង្គ​ប្រកប​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហា​រីក​មាត់​។ តាមរយៈ​គេហទំព័រ​ Cool ​ លោកស្រី​ទន្ដបណ្ឌិត ​​សូវ សុខយី(Cert-Oral Implantologist, ​Harvard School of ​Dental Medicine, USA) ​​នៅ​មន្ទីរ​​ព្យាបាលធ្មេញ​​សុវណ្ណភូមិ ផ្ដល់​កិត្ដិយសបក​ស្រាយ​បំភ្លឺ ពី​ស្ថានភាព​ទូ​ទៅ​នៃ​ជំងឺ​មហារីក​មាត់ជូន​ប្រិយមិត្ដ​អ្នកអាន​ទាំង​អស់គ្នាដូច​ខាង​ក្រោមនេះ​៖​
​ស្វែង​យល់​ពីជំងឺម​ហារីក​មាត់​ពី​ទន្ដបណ្ឌិត​ឯកទេស​
១.​និយមន័យ​ជំងឺ​មហារីក​​មាត់​ជំងឺ​មហារីកមាត់ ​គឺ​ជា​ជំងឺដែល​កើត​មាន​ដំបៅ​មហារីក​នៅ​ក្នុង​មាត់ ​បរិវេណជុំវិញមាត់ ​កើត​មាន​នៅ​លើ​អណ្ដាត បបូរមាត់​ ផ្ទាល់ ​ក្រអូមមាត់ ​សាច់​បំពង់ក​ និង​ក្រពេញ​ទឹក​មាត់​ជា​ដើម​។ ជំងឺ​មហារីក​មាត់​ ជា​ពពួក​មហារីក ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ពពួក​មហារីក​ ក និង​ក្បាល​ផង​ដែរ​។​
២.​ មូល​ហេតុ​បង្ក​មូល​​ហេតុ ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​មាត់​ភាគ​ច្រើន​បណ្ដាល​មក​ពី​៖​•​ការ​ប្រើ​ប្រាស់​ថ្នាំ​ជក់ ​និង​គ្រឿងស្រវឹង ​ជា​ពិសេស​​គឺអ្ន​ក​ដែល​ពិសា​ និង​សុរា​ច្រើន​លើស​កំណត់​។​•​ការប៉ះ​ពាល់​នូវ​កម្ដៅ​ព្រះអាទិត្យ​ខ្លាំង ​គ៏​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​បបូរ​មាត់​ផង​​ដែរ។​•​ការ​ទទួលទាន​បន្លែ ​ផ្លែឈើ​តិច​ក៏​អាច​មាន​ការ​អភិវឌ្ឍ​ទៅរ​ក​ជំងឺម​ហារីក​មាត់​ផងដែរ​។​•​​ការឆ្លង​មេរោគ ​HPV ​ក៏​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក​មាត់​ដែរ​ ជា​ពិសេស​គឺ​មេរោគ ​HPV16 ​ដែល​មេរោគ​យើង​ឃើញ​មាន​ច្រើន​នៅ​ក្នុង​អ្នក​ជំងឺ​កាមរោគ​។​•កត្ដា​អាយុ​កាន់​តែ​ច្រើន ​ក៏​អាច​ងាយ​កើត​ជំងឺ​មហារីក​មាត់​នេះ​បាន​ដែរ ​ជា​ពិសេស​​គឺ​មនុស្ស​ចាប់​ពី​អាយុ ៤០​ឆ្នាំ​ឡើង​ទៅ​។​រោគ​សញ្ញា​
​ស្វែង​យល់​ពីជំងឺម​ហារីក​មាត់​ពី​ទន្ដបណ្ឌិត​ឯកទេស​
ជំងឺ​មហារីក​មាត់​បង្ហាញ​ឱ្យយើង​ឃើញ​នូវ​រោគសញ្ញា​មួយ​ចំនួន​ដូច​ជា​៖​•​មាន​ដំបៅ​នៅ​ក្នុង​មាត់មិន​ចេះ​ជា​សះ​ស្បើយ និង​ឈឺមាត់​ជាប្រចាំ​•​នៅ​សាច់​ថ្ពាល់​ខាង​ក្នុង ​យើង​ឃើញ​មាន​ដំបៅ​ដុំ​មាន​សភាព​ខាប់​ស្អិត​•​យើង​ឃើញ​មាន​ចំណុចស ​ក្រហម​នៅ​អញ្ចាញ អណ្ដាត​ សាច់​បំពង់​ក ​និង​ពាស​ពេញ​ផ្ទៃ​មាត់​•​ក្អក ​ឬ​មាន​អារម្មណ៍​ថាមាន​អ្វីមួយ​នៅ​ក្នុង​បំពង់​ក​ជានិច្ច ​ក្នុង​មាត់​មាន​សភាព​ហើម​​ស្ពឹក ​និង​ពិបាក​ក្នុង​ការ​កម្រើក​អណ្ដាត ​និង​ការ​ទំពារ​ជា​ដើម​•​មាត់មាន​​ក្លិនមិន​ល្អ​ ធ្មេញរង្គើរ ​ដោយ​សារ​រលាក​អញ្ចាញ ​និង​ឆ្អឹង ​ប្ដូ​រស​ម្លេង ​និង​ស្រក​ទម្ងន់​ជា​ដើម​។​
​ការធ្វើ​រោគវនិច្ឆ័យ​ជំងឺ​មហារីក​មាត់នេះ​ត្រូវ​ពិនិត្យ ​និង​ធ្វើ​រោគវិនិច្ឆ័យ ​ដោយ​ធ្វើ​ការ​សង្កេត​មើល​ដូចសំណួរ​​ចម្លើយទី​​៣ ដែល​បាន​ជម្រាប​ជូន​ខាង​លើ​។ ​Oncologist ឬ ​Otolary-gologist ​ដែល​ជា​គ្រូពេទ្យ​ជំនាញ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ជំងឺ​មហារីក គាត់​​នឹងធ្វើ ​Biopsy​ ដែល​កាត់​យក​កោលិកា ​ដែល​មាន​បញ្ហា​ទៅ​ពិនិត្យ ​
និង​ពិសោធន៍​។ ប្រើ ​Endoscopy ​ដោយ​វេជ្ជបណ្ឌិត ​ប្រើ​ពន្លឺ Endoscope ឆ្លុះ​មើល​បំពង់​ក​ដើម្បី​ឱ្យ​ដឹងថា តើ​មានមហារីក​បានកើត ​​​ឬអត់។ ​ក្នុង​នោះ​ក៏​ត្រូវ​អនុវត្ដ​នូវ​សកម្មភាព​មួយចំនួន​ទៀត​ដូច​ជា​៖ ​X-Ray, Computerized Tomography(TC) ​Scans, Magnetic ​Resonance Imaging(MRT) ​Scans​, ​និង ​PET​(Position Emission Tomography) Scans​។​
​ការព្យាបាល​យើង​អាចព្យាបាល​ជំងឺ​នេះ​ឱ្យ​ជាសះស្បើយ​ លុះ​ត្រា​ជំងឺ​ស្ថិត​នៅក្នុង​ស្ថានភាព​ស្រួច​ស្រាវ​។ ការព្យាបាល​ជំងឺមហារីក​មាត់​នេះ​គឺ​ត្រូវ​អនុវត្ដ​ដូច​គ្នា ​ទៅ​នឹង​ជំងឺ​មហារីក​ដទៃ​ទៀតដែរ។​ យើង​ត្រូវ​វះកាត់​ដុំ​សាច់​មហារីក​ចេញ​ និង​ប្រើ​កាំរ​ស្មីវិទ្យុសកម្ម​ព្យាបាល​ជំងឺ​មហារីក ​ឬ​ប្រើថ្នាំ សារធាតុ​គីមី​ដើម្បី​បំផ្លាញ​ និង​សម្លាប់​មេរោគ​ម​ហារីក​។​
​ការបង្ការ
វិធី​សាស្រ្ដ​ការ​ពារ​កុំ​កើត​ជំងឺ​មហារីក​មាត់​រួម​មាន​ដូច​ជា​៖​•​កុំ​ពិសាបារី ឬ​សុរា​ច្រើន​ពេក•​ពិសា​អាហារ​ឱ្យ​បាន​សម​ស្រប​(ព្យាយាមប​ន្ថយ​ជាតិ​សាច់ ​និង​ត្រូវ​ពិសា​បន្លែ និងផ្លែឈើ​ឱ្យ​បាន​ច្រើន)​•​ព្យាយាម​កុំ​នៅក្រោម​កម្ដៅ​ថ្ងៃ​ច្រើន​ពេក​ យើ​ងគួរ​ប្រើ ​Lotion ​ឡេលាប​ខ្លួនការពារ​កម្ដៅ​ថ្ងៃ និង​ក្រែម​សម្រាប់​លាបបបូរ​មាត់​ផងដែរ​។•​អនាម័យមាត់​ធ្មេញឱ្យ​បាន​ល្អ និង​គួរ​ធ្វើកា​រ​ណាត់​ជួបជាមួយពេទ្យធ្មេញជា​រៀងរាល់ ​៦​ខែម្ដងដើម្បីការ​ពារកុំ​ឱ្យ​មានរោគពុកធ្មេញ ​និង​ជំងឺ​មាត់​ធ្មេញ​ដែល​ឈាន​ទៅដល់​មាន​រោគ​មហារីកមាត់ធ្មេញ​កើត​ឡើង​ជា​ដើម​។​​អនុសាសន៍ទន្ដបណ្ឌិតជំនាញ​​
តាម​អនុសាសន៍​របស់​ខ្ញុំ ​គឺ​ខ្ញុំច​ង់ជម្រាប​ជួន​ប្រជាជន​ទូទៅ​ទាំងអស់គ្នាថា ជំងឺមហារីកជា​ជំងឺដ៏​កាច​សាហាវ​ ដែល​មាន​ចំនួន​ភាគរយតិច​ក្នុង​ការព្យាបាល​ឱ្យ​ជា​សះស្បើយ ​ដូច្នេះ​ខ្ញុំ​សូម​សំណូម​ពរ​ប្រជាពលរដ្ឋ​ទាំងអស់​បែរ​​មកយក​ចិត្ដ​ទុក​ដាក់ ​​ក្នុងការថែរក្សា​សុខភាព​ឱ្យបាន​ច្រើន​ជាង​មុន​។ ​សុខភាព​ល្អ​ធ្វើ​ឱ្យ​រាងកាយ​មាំមួន ​មាន​​ប្រាជ្ញាស្មារតីល្អ និង​ស្រស់ថ្លា និងមានភាពរីករាយនៅក្នុ​ង​​ជីវិត។ ​
​ដូច្នេះ​ការ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀងទាត់ ​ពិសា​អាហារ​ឱ្យ​បានសមស្រប ​ទទួល​ទាន​បន្លែផ្លែឈើ​ឱ្យ​បាន​ច្រើន ជា​ពិសេស​ការថែរក្សា​មាត់​ធ្មេញ​ឱ្យ​​បានល្អ ​ការ​ដុស​ធ្មេញឱ្យ​បាន​ទៀង​ទាត់ ​និងការ​ធ្វើ​ការណាត់​ជួប​ជាមួយ​ទន្ដបណ្ឌិតជា​រៀងរាល់​ ៦​ខែ​ម្ដង​ គឺ​ជា​ផ្នែក​មួយ​សំខាន់​សម្រាប់​ការពារ​កុំ​ឱ្យ​កើត​ជំងឺ​មហារីក​មាត់​ផង​ដែរ៕ ​
អត្ថបទ៖ ដេវីដ