បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្រោម​រថយន្ត​ដោយ​មិនដឹង​មូលហេតុ

​ខេត្តពោធិ៍សាត់​៖​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​បន្ទាប់ពី​ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​នៅក្នុង​មុង​ក្រោម​រថយន្ត​។ ហេតុការណ៍​ភ្ញា​កើ​ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ ត្រង់ចំណុច​ចំណត​គ្រឿងចក្រ​ចត ស្ថិតក្នុង​ភូមិ​បត់​ត្រាច ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន ខេត្តពោធិ៍សាត់​។  

​    ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ មា នុត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ជ្រែ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។  

​     ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុអះអាងថា ស្រាប់តែ​នៅពេល​កើតហេតុ​ក្រុមការងារ ឃើញ​គាត់​ដេក​យូរ​ក៏បាន​ទៅ​ដាស់ ស្រាប់តែ​ស្លាប់​រឹង​បាត់ទៅហើយ ក៏មាន​ការភ្ញាក់ផ្អើល និង​រាយការណ៍​ដល់​សមត្ថកិច្ច​តែម្ដង​។

​    ​ប្រភពពី​សមត្ថកិច្ច​ស្រុក​បាកាន​បានឱ្យដឹងថា ជនរងគ្រោះ​ដេកស្លាប់​ពិតប្រាកដ ដែល​គេ​សង្ស័យថា​បណ្ដាលមកពី​ខ្យល់គរ​៕

បុរស​ម្នាក់​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​ក្រោម​រថយន្ត​ដោយ​មិនដឹង​មូលហេតុ