សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមភ្លើងស្តុប ទីសាធារណៈ និងទីប្រជុំជននានាចំនួន ៦០០ កាមេរ៉ាបន្ថែមទៀត ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូន ប្រជាពលរដ្ឋ ក្នុងនោះនឹងតម្លើងភ្លើងស្តុប១០០កន្លែងទៀតផងដែរ។

យោងតាមបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងបំពាក់កាមេរ៉ា ៦០០ កាមេរ៉ា បន្ថែម និងខិតខំឲ្យសម្រេចនៅឆមាសទី១ នៅឆ្នាំ២០១៦នេះ។ ការ ខិតខំទាំងអស់គ្នា ដើម្បីកែប្រែការគ្រប់គ្រងប្រព័ន្ធចរាចរណ៍ និងភ្លើងបំភ្លឺក្នុងរាជធានីភ្នំពេញ ទៅជាការគ្រប់គ្រងដោយប្រព័ន្ធ IT វិញ ។

បច្ចុប្បន្នរាជធានីភ្នំពេញ មានកាមេរ៉ាសុវត្ថិភាពចំនួន ២០០ ហើយ ។ ព្រមជាមួយគ្នានេះដែរ នៅព្រឹកទី១២ មករា  ក្រុមការងារ មន្ទីរសាធារណការរាជធានី បានជួបប្រជុំជាមួយ ក្រុមការងារគម្រោងតម្លើង ភ្លើងស្តុប១០០កន្លែងក្នុងរាជធានីភ្នំពេញ ជាមួយតំណាងអង្គការ Jica ក្រុមហ៊ុនកុងស៊ុលតង់ Mets និងក្រុមហ៊ុនម៉ៅការសាងសង់ Mitsubishi Corporation។

ការប្រជុំនេះ ជាការរៀបចំផែនការ ត្រៀមសម្រាប់ដំណើរការ ការដ្ឋាននិងការត្រៀមពិធីបើកការដ្ឋាន នៅខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ៕

សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត

សាលារាជធានី ភ្នំពេញ នឹងបំពាក់កាមេរ៉ា សុវត្ថិភាព-ភ្លើងស្តុប ៧០០កន្លែង បន្ថែមទៀត