ដើមឈើ​ក៏​ចេះ​កើត​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ

រូបភាព៖ អាជ្ញាធរជាតិអប្សរាសៀមរាប៖ ដើមឈើ​ក៏​ចេះ​កើត​ជំងឺ មិន​ខុសពី​មនុស្ស​ឡើយ។ ក្រៅពី​អ្នកជំនាញ​ព្រៃឈើ ច្បាស់​ណាស់​ថា មនុស្ស​ធម្មតា នឹងមិន​អាច​មើល​ដឹង​ពី​ជំងឺ​របស់​ដើមឈើ​ឡើយ។ អ្នកជំនាញ​ព្រៃឈើ​បាន​រកឃើញថា ដើមឈើ​ក៏​ចេះ​កើត​ជំងឺស្ត្រេស ដូច​ទៅនឹង​មនុស្ស​ដែរ ដែល​បង្កឡើង​ដោយ​ការបិទ​ចរន្ត​ដង្ហើម​ឫស​រប​ស់វា។

ដើម្បី​អាចមាន​ឧទ្យាន​អង្គរ​ទៅបាន គេ​ចាំបាច់​ត្រូវមាន​ធាតុ​ផ្សំ​ចំនួន៣ ក្នុងនោះ​រួមមាន ទី១ប្រាសាទ ដែល​តំណាង​ឲ្យ​វប្បធម៌ ទី២ធម្មជាតិ មាន​ដើមឈើ សត្វ ទឹក និង​ទី៣ សហគមន៍ ដែលមាន​ប្រជាជន ទំនៀមទម្លាប់ ប្រពៃណី របស់​អ្នកស្រុក​អង្គរ។ ធាតុ​ទាំង៣នេះ មិនអាច​ខ្វះ​គ្នា​បានឡើយ ដែល​ធ្វើ​ឲ្យ​ឧទ្យាន​អង្គរ ឫ​រមណីយដ្ឋាន​អង្គរ មានជីវិត​រហូតដល់​សព្វថ្ងៃ។

ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ឧទ្យាន​អង្គរ ច្បាស់​ណាស់​ថា ក្រៅពី​ប្រាសាទ​ដែលមាន​វ័យចំណាស់ៗហើយ​នោះ ពួកគេ​ក៏​ចាប់អារម្មណ៍​ទៅនឹង​ដើមឈើ ដែលមាន​អាយុ​រយ​ឆ្នាំ​នោះ​ផងដែរ។ តាម​សងខាង​ផ្លូវ ចូលទៅ​ប្រាសាទ​អង្គរ ឫ​តំបន់​អង្គរ​ទាំងមូល អាជ្ញាធរ​ខិតខំ​រក្សា ដើមឈើ​ដែលមាន​ឫសគល់ធំៗ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ។ ពិតណាស់ថា វត្តមាន​ដើមឈើធំៗ ពិតជា​មាន​ភាព​ស័​ក្ត​សិទ្ធ និង​ស៊ីសង្វាក់​គ្នា​ទៅនឹង​ប្រាសាទបុរាណ។ វត្តមាន​ដើមឈើ ពិតជា​ទាក់ទាញ​ភ្ញៀវទេសចរ​មិនតិច ដែល​មក​កម្សាន្ត​រមណី​យ​ដ្ឋា​ន​អង្គរ។
ដើមឈើ​ក៏​ចេះ​កើត​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ
ក្នុង​រមណីយដ្ឋាន​អង្គរ ប្រាសាទ​ដែល​គេ​សង្កេត​មាន​ដើមឈើ​ដុះ​ស្គេ​ក​ស្គះ​ជាងគេ មាន​ប្រាសាទតាព្រហ្ម ក្នុងនោះ​មាន​វត្តមាន​ដើម​ស្ពង់​វ័យ​ចំណាស់​ខ្ទង់រយ​ដើម។ កន្លងមក មិនថាតែ​ស្ពង់​ទេ ដើមឈើ​មួយចំនួនទៀត មាន​ឈើទាល ឫ​គគីរ​ផង​នោះ មាន​ជំងឺ​ជា​ហូរហែរ ដែល​ចាំបាច់​ត្រូវមាន​ការថែទាំ និង​ព្យាបាល​ដោយ​យកចិត្តទុកដាក់ បើ​ពុំ​នោះទេ វា​អាច​នឹង​ងាប់ ឫ​រលំ​សង្កត់​ប្រាសាទ​ផង។

លោក ទូច តេ​ត្រា ប្រធានការិយាល័យ​គ្រប់គ្រង​ទេសភាព​វប្បធម៌​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ដើមឈើ​មាន​ជំងឺ​ច្រើន​មុខ ដែល​គេ​មិនបាន​ដឹង​ពី​វា​បាន។ វា​ក៏​ត្រូវការ​ខ្យល់​អុកស៊ីសែន ពេលវេលា​សម្រាក ចំណីអាហារ ទឹក និង​ត្រូវកា​មើលថែទាំ ដូចជា​មនុស្សលោក​ដែរ។ ការលើកឡើង​របស់លោក ទូច តេ​ត្រា ធ្វើឡើង​ក្នុង​បទ​បង្ហាញ​បូកសរុប​ការងារ​ប្រចាំឆ្នាំ របស់​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី ៣១ ធ្នូ កន្លងទៅ។
ដើមឈើ​ក៏​ចេះ​កើត​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ

ដើមឈើ​ដែលមាន​ជំងឺ និង​ត្រូវការ​ព្យាបាល រួមមាន​ដើមឈើ​ដែល​របួស​ដោយ​ការកាប់ ចាំង ការ​ដំ​ដែកគោល និង​ការសរសេរ​ឫ​ចារ​អក្សរ​ពីលើ​វា​ជាដើម ដែល​បង្ក​ឲ្យ​វា​ឆ្លង​ជា​មេរោគ​នានា។ ក៏មានដែរ​ដើមឈើ​ខ្លះ មាន​ដំបៅ​ដែល​បង្កឡើង​ដោយ​ប្រភេទ​ផ្សិត ការ​ពុកផុយ និង​ខ្លះទៀត កើតឡើង​ដោយ​សកម្មភាព​មនុស្ស។

ពិតប្រាកដ​ណាស់ ដើមឈើ​កើត​ជំងឺស្ត្រេស ដោយ​បង្កឡើង​ដោយ​ការចាក់ដី​ហាប់​ណែន ដែល​ពុំ​អាច​ឲ្យ​វា ដកដង្ហើម​បាន​គ្រប់គ្រាន់។ ត្រង់ចំណុច​នេះ លោក ទូច តេ​ត្រា ពន្យល់ថា ការចាក់​បេតុង​ពីលើ ឫ​ការចាក់ដី​លុប​គល់ ដែលមាន​ជម្រៅ​ជ្រៅ​ពេក និង​ការដាក់​ពន្លឺភ្លើង​អគ្គិសនី​ខ្លាំង​ជិត​ដើម ដែល​ធ្វើ​ឲ្យ​ដើមឈើ គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់ គឺ​សុទ្ធសឹង​ជាដើម​ហេតុ។ ដើមឈើ​ក៏ត្រូវ​ការ​ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ដេក​ដូច​ទៅនឹង​មនុស្ស​ដែរ។
ដើមឈើ​ក៏​ចេះ​កើត​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ

វិធីសាស្ត្រ​ដើម្បី​ព្យាបាល​ដើមឈើ​ទាំង​នោះបាន គេ​ចាំបាច់​ត្រូវ​អនុវត្តន៍​តាម​គោលការណ៍​បច្ចេកទេស​ត្រឹមត្រូវ។ ចំពោះ​ឈើ​ដែល​ពុក​គល់ ឬ​ដើម ត្រូវ​កោស​និង​លាង​សម្អាត​សាច់​ឈើពុក​ឬ​ដុះ​ផ្សិត​ឲ្យ​ស្អាត មុននឹង​បាញ់​ឬ​លាប​ជ័រទឹក​នៅលើ​ផ្ទៃ​ដែល​បាន​សម្អាត​ហើយ។ ជំងឺ​ខ្លះ ត្រូវ​បិទ​ប្រហោងតូចៗដោយ​ប្រើ​ល្បាយ​ដីដំបូក​ក៏បាន ដោយ​ក្រមួន​ក៏បាន​តាម​លទ្ធភាព ហើយ​ត្រូវធ្វើ​ចង្អូរ​បង្ហូរទឹក​និង​ដី ចេញ​ផង។

ចំណែក​ដើមឈើ​ខ្លះទៀត​ដែលមាន​ឫសធំៗចេញផុត​ពី​ដី ជាពិសេស​ក្នុង​តំបន់​ប្រាសាទ ដែលមាន​ភ្ញៀវ​ទស្សនា​ច្រើន ដើរកាត់ អង្គុយ​ពីលើ ហើយ​បង្ក​ឲ្យ​មាន​ជំងឺ​នោះ គេ​ត្រូវធ្វើ​កម្រាល​ឈើ​ឬ​ជណ្តើរ​ឈើ​កុំ​ឲ្យ​មនុស្ស​ឈរ​ឬ​ដើរ​ពីលើ​តទៅទៀត។ ចំណែក​ការព្យាបាល​ជំងឺស្ត្រេស​វិញ ត្រូវ​ព្យាបាល​ដោយ​យក​ពន្លឺ​អគ្គីសនី​ចេញ ឬ​បន្ថយ​ពន្លឺ​ឲ្យ​មក​នូវ​កម្រិត​ទាប។ ឈូសឆាយ​ធ្វើ​ឲ្យ​ដី​ធូរ ឬ​គាស់​យក​បេតុង​ចេញ ដាក់​ជី ដាំ​ស្មៅ​ពីលើ ។ល។ កាប់​រណ្តៅ​ជុំវិញ​គល់ឈើ ស្រោច​ទឹក ដាក់​ជី ដើម្បី​ឲ្យ​វា​មាន​រន្ធ​ដង្ហើម​ដក​ធម្មតា​វិញ។
ដើមឈើ​ក៏​ចេះ​កើត​ស្ត្រេ​ស​ដូច​មនុស្ស​ដែរ

គួរ​រម្លឹក​ដែរ​ថា បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​ដើមឈើ​នេះ មានការ​បង្ហាត់បង្រៀន​ដោយ​អ្នកជំនាញ​មកពី​ប្រទេស​ឥណ្ឌា ហើយ​ក្នុង​ឆ្នាំ២០១៥កន្លងទៅនេះ អាជ្ញាធរ​ជាតិ​អប្សរា​ព្យាបាល​ជំងឺ​ដើមឈើ​បាន​ចំនួន៨៤១ដើម នៅតាម​ប្រាសាទ​នានា និង​ផ្លូវ​វង់​ទស្សនា​នៅក្នុង​ឧទ្យាន​អង្គរ៕

លោក ប៉ែន សុវណ្ណ មាន​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល ស្ទះ​សរសៃឈាម​បេះដូងទឹកនោមផ្អែម លើសឈាមចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​