ស្រ្តី​អ្នក​​លក់​ពោត​ស្ងោ៖ របរ​នេះ​ធ្វើ​ឱ្យ​គ្រួសារ​រស់​ស្រួល​ហើយ​កូន​រៀន​ចប់​បរិញ្ញាបត្រ


ស្រ្តី​អ្នក​​លក់​ពោត​ស្ងោ៖ របរ​នេះ​ធ្វើ​ឱ្យ​គ្រួសារ​រស់​ស្រួល​ហើយ​កូន​រៀន​ចប់​បរិញ្ញាបត្រ

ស្រ្តី​អ្នក​​លក់​ពោត​ស្ងោ៖ របរ​នេះ​ធ្វើ​ឱ្យ​គ្រួសារ​រស់​ស្រួល​ហើយ​កូន​រៀន​ចប់​បរិញ្ញាបត្រ

 

 

បើ​យើង​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​កំពង់​ចាម​ទៅ​ប្រហែល ១៥០ ម៉ែត្រ​ពី​ស្ពាន​ គីហ្សូណា មាន​តូប​លក់​ពោត​ស្ងោ និង អាំង​មួយ​មាន​ស្លាក​យីហោ​ថា អាហារដ្ឋាន អ៊ី ហៀក ស្ថិត​នៅ​ក្នុង​ភូមិ​ទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

 

តើ​មិត្ត​អ្នក​អាន​ធ្លាប់​បាន​ភ្លក់​ពោត​នៅ​ទន្លេ​បិទទេ? នៅ​រដូវ​នេះ​បន្ទាប់ពី​ទឹក​ទន្លេ​បាន​ស្រក​ទៅ កសិករ​តាម​មាត់​ទន្លេ​បាន​ដាំ​ពោត និង​ដំណាំ​ផ្សេងៗ​លក់ ។

 

អ្នកស្រី ហៀក កំពុង​ញាប់​ដៃ​កាប់​ពោត​ដាក់​ស្ងោ និង​រៀបចំ​ពោត​ដាក់​ក្នុង​ការ៉ុង​ទុកឱ្យ​ម៉ូយ បានប្រាប់ Sabay ថា៖ “ពោត​ទាំង​នេះ​ខ្ញុំ​មិន​បាន​ដាំ​ទេ គឺខ្ញុំ​ទៅ​ម៉ៅ​ពោត​គេ​នៅ​កោះរកា គិតជា ចម្ការ ហើយ​រាប់​គុម្ពោត ដោយ​មួយ​គុម្ព​តម្លៃ ៥០០​រៀល ហើយ​ចម្ការ​តូច​ល្មម​តម្លៃ ១.០០០.០០០ រៀល រហូត​ដល់​ចម្ការ​ខ្លះ ៦.០០០.០០០ រៀល ។ ចំណែក​ចំណូល​វិញ​ជួន​ចំណេញ​ជួន​ខាត” ។

 

 

បងស្រី​ដដែល​បាន​បន្ត​ថា ថ្វីត្បិតតែ​របរ​លក់​ពោត​នេះ​មាន​តាម​រដូវ​តែ​អាច​ឱ្យ​គ្រួសារ​របស់​គាត់​រស់​បាន​យ៉ាង​ស្រួល និង​អាច​ឱ្យ​កូន​គាត់​រៀន​ចប់​បរិញ្ញាបត្រ។ រាល់ថ្ងៃ​គាត់​ត្រូវ​ចេញដំណើរ​នៅ​ម៉ោង ៥ព្រឹក​ហើយ​មកដល់​វិញ​ម៉ោង ៩-១០ព្រឹក ដោយ​មាន​ម៉ូយ​នៅ​ចាំ​ទទួល​នៅ​ផ្ទះ និង ផ្ញើ​ទៅ​​តាម​ឡាន​ឱ្យ​ម៉ួយ​នៅ​ឆ្ងាយៗ​ដូចជា​ស្នួល និង​បែក​អន្លូង​ជាដើម ” ។

 

ពោត​ដែល​យក​មក​ដល់​ត្រូវ​បែកចែក​ជា​បី​ប្រភេទ​លេខ​មួយ​លក់​ក្នុង​តម្លៃ ២៧០ ០០០ រៀល ប្រភេទ​លេខ ២​លក់​តម្លៃ ១៨០ ០០០ រៀល និង​ប្រភេទ​លេខ​បី​លក់​តម្លៃ ១២០ ០០០ រៀល​ក្នុង​១ស្លឹក។ ពោត​ដែល​គាត់​លក់ ​គឺជា​ពោត​ធម្មជាតិ​ពិតៗ គ្មាន​ជាតិ​គីមី​ទេ ពេល​ញ៉ាំ​ផ្អែម ។ អ្នកស្រី ហៀកបន្ថែម ៕

 

អត្ថបទ៖ ឌឿន អ៊ី

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880

-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!