អ្វី​ដែល​អ្នក​រង់ចាំ​ជាមួយ Camhomes បាន​មក​ដល់​ហើយ​


អ្វី​ដែល​អ្នក​រង់ចាំ​ជាមួយ Camhomes បាន​មក​ដល់​ហើយ​

​អ្វី​ដែល​លោក​អ្នក​កំពុង​រង់ចាំ​គឺ​បាន​មក​ដល់​ហើយ​។ Camhomes នឹង​ចាប់ផ្តើម​សាងសង់​អគារ​ខុនដូ D’Seaview ដ៏​ប្រណីត​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ចុង​សប្តាហ៍​នេះ​ហើយ​។​

 

លោក គួច លេង​ឃាង អ្នក​ទំនាក់ទំនង​សាធារណៈ​និង​យុទ្ធសាស្ត្រ​ទីផ្សារ​នៃ​ក្រុមហ៊ុន Public Housing Development (Cambodia) Ltd បាន​ជម្រាប​ឲ្យដឹង​ថា​៖ «​ពិធី​បញ្ចុះ​បឋម​សិលា​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៦ ខែ មករា ឆ្នាំ​២០១៦​ខាងមុខ​នេះ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្ដម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ » ហើយ​លោក​ក៏​សូម​គោរព​អញ្ជើញ​សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវ​កិតិ្ត​យសជាតិ អន្តរជាតិ និង អតិថិជន​ទាំងអស់​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​នេះ​ឲ្យ​បាន​ច្រើន​កុះករ​ផង​ដែរ​។

 

អ្វី​ដែល​អ្នក​រង់ចាំ​ជាមួយ Camhomes បាន​មក​ដល់​ហើយ​

 

អគារ​ខុនដូ D’Seaview ដ៏​ប្រណីត​មួយ​នឹង​ផ្តល់​ឲ្យ​ឲ្យ​លោក​អ្នក​នូវ​ជម្រើស​ថ្មី​ទាំង​លំនៅដ្ឋាន​និង​អគារ​ពាណិជ្ជកម្ម ដែល​មាន​សេវា​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​២៤​ម៉ោង អាង​ហែល​ទឹក កន្លែង​ហាត់​ប្រាណ សួន​ច្បារ​ដ៏​ធម្មជាតិ កន្លែង​លេង​កីឡា កន្លែង​ញ៉ាំ​អាហារ ភោជនីយដ្ឋាន និង​ចំណត​រថយន្ត​យ៉ាង​ធំ​ទូលាយ​។​

 

លោក​ស្រី វ៉ា រ៉ូនី ទើប​បាន​កក់​ខុនដូ D’Seaview កាល​ពី​ខែ​មុន បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​អ្នក​ជំនាញ​អចលនទ្រព្យ​នៅ Camhomes ។ លោកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ចង់បាន​ខុនដូ​មួយ​នៅ​ទី​នោះ​ព្រោះ​ខ្ញុំ​អាច​ទៅ​លេង​ខេត្ត​ព្រះសីហនុ ជា​ញឹកញាប់​ជាមួយ​គ្រួសារ និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ​។ ខ្ញុំ​កំពុងតែ​ប្រាប់​ឲ្យ​មិត្តភ័ក្ដិ​របស់​ខ្ញុំ​ឲ្យ​ទិញ​បន្ទប់​ខុនដូ​នៅ​ទីនោះ​ដែរ ព្រោះ​វា​មាន​ទីតាំង​នៅ​ក្បែរ​ឆ្នេរ​សុខា​ហើយ​ពួក​យើង​អាច​ទៅ​លេង​សមុទ្រ​មួយ​ខែ​ម្ដង​ ឬ​អាច​ធ្វើ​អ្វី​ផ្សេងៗ​ទៀត​»។

 

លោក​ស្រី​នឹង​ទៅ​មើល​ទីតាំង​ខុន​ដូរ​ក្នុង​ពេល​ឆាប់​ដើម្បី​ដឹង​ពី​ដំណើរការ​នៃ​ការសាងសង់​ផង​ដែរ​។​

 

D’Seaview ត្រូវ​បាន​រចនា​ឡើង​ឲ្យ​មាន​ពន្លឺ និង​ខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់ ព្រម​ទាំង​អាច​គយគន់​ទេសភាព​ជុំវិញ​ក៏​ដូចជា​ផ្ទៃសមុទ្រ​យ៉ាង​ធំ​ល្វឹងល្វើយ​។ គ្រប់​បន្ទប់​ទាំងអស់​សុទ្ធ​បែរ​មុខ​ទៅ​ទិស​ខាង​ត្បូង ឬ​ទិស​និរតី​។ ការ​សាង​សង់​ខុនដូ​នេះ​នឹង​រួចរាល់​អស់​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ទៀត​។​ D’Seaview មាន​ទីតាំង​នៅ​ភូមិ ១ សង្កាត់​លេខ​៣ ខណ្ឌ​មិត្តភាព ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ក្រុមហ៊ុន Camhomes នឹង​រៀបចំ​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​ អ្នក​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​នៅក្នុង​សណ្ឋាគារ​សុខា ព្រម​ទាំង​មាន​ចាប់​រង្វាន់​ភ្លាមៗ​សម្រាប់​ អតិថិជន​កក់​ខុនដូ​នៅ​ថ្ងៃ​នោះ​តែ​ម្តង​។ រង្វាន់​រួម​មាន ​កង្ហា​ ម៉ៃក្រូវេវអូវិន ទូរ​ទឹកកក ទូរទស្សន៍​ទំហំ​៣២​អ៊ីញ iPad ម៉ូតូ ព្រមទាំង​រង្វាន់​ធំ​គឺ​ការ​បញ្ចុះ​តម្លៃ​៣% លើ​ promotion ​បច្ចុប្បន្ន​ចំពោះ​ការ​កក់​ខុនដូ​នៅ​ថ្ងៃ​នោះ។

 

ប្រសិន​បើ​លោក​អ្នក​មាន​ចំណាប់​អារម្មណ៍​ចំពោះ D’Seaview លោក​អ្នក​អាច​មក​ទស្សនា​ដោយ​ផ្ទាល់​នៅ​ Showroom​ អគារ​កាណាឌីយ៉ា ហើយ​អាច​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ដើម្បី​ទទួល​បាន​នូវ​ អត្ថប្រយោជន៍​ដ៏​ច្រើន។ លោកអ្នក​ក៏​អាច​ទាក់ទង​មក​កាន់​លេខ 023 985828 / 097 768 9090 ឬ​ចូល​ទស្សនា​តាមរយៈ​គេហទំព័រ​ www.mycamhomes.com ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម