យន្តហោះ​ម​ច្បាំង​អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​អគារ​តម្កល់​ប្រាក់ ISIS

​វ៉ាស៊ីនតោន​៖​មូលដ្ឋាន អគារ​តម្កល់​ប្រាក់​របស់​ក្រុម​ឧទ្ទាម ISIS នៅក្នុង​ទីក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់​ត្រូវបាន​យន្តហោះ​ចម្បាំង​របស់​សហរដ្ឋអាមេរិក​ទម្លាក់​គ្រាប់​២​គ្រាប់​កម្ទេច និង​បានធ្វើ​ឲ្យ​មនុស្ស​នៅក្បែរនោះ​១០​នាក់​បាន​ស្លាប់ និង​របួស​។​

​តាម​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់ របស់​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន CNN ថា ព្រឹត្តិការណ៍​បានធ្វើ​ឡើង​កាល​ថ្ងៃអាទិត្យ​កន្លងទៅនេះ​នៅក្នុង​ទីក្រុង Mosul ក្នុងប្រទេស​អ៊ីរ៉ាក់ ដោយ​យន្តហោះ​ចម្បាំង​បាន​ទម្លាក់​គ្រាប់បែក​ចំនួន​២​គ្រាប់ ដែលមាន​ទម្ងន់ ២​ពាន់​ផោន ចំ​អគារ​ផ្ទុក​ប្រាក់​របស់​ក្រុម ISIS​។ ទោះជា​យ៉ាងណា​លោក​មិនអាច​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវកម្ទេច​នោះ​មាន​ចំនួន​ប៉ុន្មាន​ទេ គ្រាន់តែ​ដឹងថា មាន​រហូតដល់​រាប់លាន​ដុល្លារ​អាមេរិក​។​

​មន្ត្រី​ខាងលើ​បញ្ជាក់​បន្ថែមទៀតថា ការទម្លាក់​គ្រាប់​នេះ ក៏បាន​ប៉ះពាល់​ដល់​ជន​ស៊ីវិល​ដែល​រស់នៅ​ក្បែរ​កន្លែង នោះ​ផងដែរ បើតាម​ការប៉ាន់ប្រមាណ មាន​មនុស្ស​ប្រហែលជា​១០​នាក់​បាន​ស្លាប់ និង​រងរបួស​៕

យន្តហោះ​ម​ច្បាំង​អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​អគារ​តម្កល់​ប្រាក់ ISIS