តុលាការ​ហ្វីលីពីន​កាត់​ក្ដី​ថា​កិច្ច​ព្រម​ព្រៀង​យោធា​រវាង​ហ្វីលីពីន​ និង​​អាម៉េរិក​គឺ​ស្រប​ច្បាប់

ម្សិល​មិញ​តុលាការ​កំពូល​ហ្វីលីពីន​បាន​កាត់​ក្ដី​ថា កិច្ច​ព្រម​ព្រៀង​សន្ដិសុខ​ជា​មួយ​នឹង​សហរដ្ឋ​អាម៉េរិក​គឺ​ស្រប​ច្បាប់​ ដោយ​អនុញ្ញាត​ឲ្យ​កង​ទ័ព​អាម៉េរិក​ច្រើន​ថែម​ទៀត​ចូល​ទៅ​ប្រទេស​នេះ​ដែល​ជា​អតីត​ប្រទេស​ក្រោម​អាណានិគម​និយម​អាម៉េរិក​ ខណៈ​ពេល​ដែល​ហ្វីលីពីន​កំពុង​តែ​ទប់​ទល់​នឹង​ការ​ពង្រីក​ឥទ្ធិពល​របស់​ចិន​​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង។