​ជនជាតិដើម​ភាគតិច​អស់សង្ឃឹម និង​លែងមាន​ជំនឿ​លើ​មេព្រៃ និង​មេ​បរិស្ថាន​ដែល​បណ្តែតបណ្តោយ​ឲ្យ​ចោ​រ​លួច​​កា​ប់​​ឈើ​​ពេ​ញ​​ព្រៃ​​​​​​​​​​​​​​​​​​តំ​បន់​ភ្នំ​ព្រេច​​ថែ​ម​ទាំង​​កាប់​​យ​ក​​ដើ​ម​​ជ័រ​ទឹក​​ផ្តា​​​​​ច់​ផ្តិល​​ជី​វភា​ព​​​ពួ​ក​គាត់​

​ខេត្តមណ្ឌលគិរី​៖ បងប្អូន​ជនជាតិដើម​ភាគតិច រស់នៅក្នុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​ដែល​អាស្រ័យ លើ​មុខរបរ​ដួស​ជ័រ ទឹក​ដើម្បី​ចិញ្ចឹមជីវិត​ប្រចាំ ថ្ងៃ បាន​សំដែង​នូវ​ក្ដី​ព្រួយ​បារ​ម្មណ៍​ពី​ការវិនាស​ហិន ហោច នូវ​ដើម​ជ័រ ទឹក ដែល​ពួកគាត់​រស់​អាស្រ័យ ផល ខណៈ​ព្រៃឈើ​នៅតាម​តំបន់​ព្រៃ​សហគមន៍​នានា​ដែល ស្ថិតក្នុង​ដែន​ជម្រក​សត្វ ព្រៃភ្នំ​ព្រេច​កំពុង​រង​នូវ​ការកាប់បំផ្លាញ​ឥតឈប់ឈរ ក្នុងនោះ​ដើមឈើ​ជ័រទឹក ក៏ត្រូវ​កាប់រំលំ​គ្មាន​ការលើកលែងផងដែរ​។​

​បុរស​ម្នាក់​ឈ្មោះ​ធី​ជា​ជនជាតិភាគតិច​ព្នង​បានអោយដឹងថា សព្វថ្ងៃ​គាត់​ចិញ្ចឹមជីវិត​ដោយ​ការពឹង​អាស្រ័យទៅលើដើរ​ប្រមូល​ផលពី​ដើម​ជ័រទឹក​លក់ ដើម្បី​ដោះ​ជីវភាព​ក្នុង​គ្រួសារ​ប្រចាំថ្ងៃគាត់​បាន​បញ្ចា​ក់ថា ដើមឈើ​ដែល​អាច​យក ជ័រទឹក​បាន​គឺ ដើមឈើ​ទាល ហើយ​មុននឹង​ទទួលបាន​ទឹក​ជ័រ គឺ​ត្រូវ​ដុត​ដើម​ឈើទាល​នោះទុកចោល​រយៈពេលមួយសប្តាហ៍​ជាមុនសិន ទើប​មាន​ជ័រ​អាច​ដួស​បាន​។​

​លោក ធី បានអោយ ដឹង​ទៀតថា ក្នុង​ដើមឈើ មួយ​ដើម​ទទួលបាន​ជ័រ​កន្លះ​លីត្រ ឬ​ក្រោម​កន្លះ​លីត្រ តែ​ពេលខ្លះ បាន រហូតដល់​មួយ​លីត្រ ចំពោះ​ដើម​ណា​ដែល​សំបូរ​ជ័រ​។ ហើយ​គាត់ បន្ត​អោយដឹងទៀតថា ក្នុង​មួយថ្ងៃ​គាត់​អាច ប្រមូល ទឹក​ជ័រ​បាន​ប្រមាណ​៦០​លីត្រ ហើយ​ជ័រទឹក​មួយ​កាន​អាច​លក់បាន តម្លៃ​៥​ម៉ឺន​រៀល​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​ដើម​ជ័រ​ត្រូវបាន​គេ​លួច​កាបរំលំ​ជាច្រើន​ដើម​ត្រង់ចំណុច ត្រពាំង​ដៃខ្លា ហើយ​ក្រុម​នេះ​ធ្វើ សកម្មភាព ពេលយប់ ដូចនេះ​ក្រុម​សហគមន៍​ពិបាក​ក្នុង​ដើរ​ល្បា​ត់ ហើយ​នាពេល​កន្លងមក​ក្រុម​ប្រជា​សហគមន៍ ក៏បាន​ធ្វើការ​ឃាត់​រថ​យន្ត​បង្កុង ចំនួន​២ គ្រឿង ប្តឹងទៅ​មុន្ត្រី​ជំនាញ តែ​ពួកគាត់​ហាក់បី​ជា​អស់ ជំនឿ​ទាំងស្រុង​ទៅ ហើយ​ទៅលើ​មន្ត្រី​តំបន់​នោះ គាត់​ថា​ខាង​មន្ត្រី​បរិស្ថាន មេព្រៃ​ឯណា​មកជួយ​ចាប់​ទេ គឺ​ឃើញតែ​ឡាន​ដឹកឈើ​ពេញ ព្រៃ នឹង​សំឡេង​រណា​យន្ត​ទ្រហឹង​ពេញ​ព្រៃ អស់ហើយ​គ្មាន​សល់​ទេ ។​

ទន្ទឹម​និង​នេះ​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​នៅ​ឃុំ​ចុង​ផ្លាស់ ក៏បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស មន្ត្រី​ជំនាញ​រក្សា ការពារ ព្រៃឈើ ជួយ​ទប់ ស្កាត់ កុំអោយ​ការបំផ្លាញ់​ព្រៃឈើ​បន្ត​ចូល​មកដល់​តំបន់​ព្រៃ ឈើ​របស់ សហគមន៍ ដើម​ជ័រ​ទឺ​ក​របស់គាត់​ផង ពីព្រោះពួកគាត់​បាន​និយាយថា បើ​គ្មាន​ដើម​ជ័រទឹក​ពួកគាត់ មិន ដឹង​ពឹង​លើ​របរអ្វីដើម្បី​ចិញ្ចឹមជីវិត​នោះទេ​។​

មេឃុំ​ចុង​ផ្លាស់​លោក លាភ លឹម​គុណ បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការរីក​រាលដាល​ក្រុម​ឈ្មួញឈើចូល​កា​ប់ទ​ន្រា​ន ដើម​ជ័រ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគ​ដែល​រំពឹង​នឹង​អាស្រ័យ​ផល​ដោយ​ធម្មជាតិ​។​

​ជុំវិញ​ព័ត៌មាន​ខាងលើ នាយ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច គឺ​លោក សំ រ៉ង​ឌី​វិ​ចិត្ត បានអោយដឹងថា​បច្ចុប្បន្ន នេះ​កម្លាំង​របស់ លោក កំពុង​ចុះ​ទប់ស្កាត់​ការកាប់​ដើម​ជ័រទឹក​នេះហើយ តែ​ទោះយ៉ាងណាលោក​ថា លោក​មិនអាច​ទៅ​ដេក យាម​ដើម​ជ័រ​ទាំង​នោះបានទេ ដោយ​លោក តម្រូវអោយ​បងប្អូន​ជនជាតិដើម​ភាគតិច​ដែលជា​ម្ចាស់​ដើម​ជ័រ​ត្រូវ​ចេះ​ចូលរួម​ថែរក្សា​ការពារ​ដើម​ជ័រ​របស់ខ្លួន​នោះ​ផង​៕ ឦសាន​២ ​

KA-13-01-2016-01 KA-13-01-2016-02 KA-13-01-2016-15 KA-13-01-2016-03 KA-13-01-2016-07 KA-13-01-2016-09 KA-13-01-2016-14 KA-13-01-2016-05 KA-13-01-2016-19 KA-13-01-2016-10