រដ្ឋាភិបាល ដកយក​ផ្លូវជាតិ​លេខ ៤ មកកាន់​កាប់​ទាំងស្រុង បញ្ឈប់​ការយក​លុយ​ពី​អ្នកធ្វើដំណើរ ចាប់ពី​ម៉ោង​ ១២ យប់​ថ្ងៃទី​១៣​មករា​

ភ្នំពេញ: ​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដកយក​ផ្លូវជាតិ​លេខ ៤ មកកាន់​កាប់​ទាំងស្រុង ពោលគឺរាជរដ្ឋាភិបាល សម្រេច​បញ្ឈប់​មិន​ឲ្យ​យកលុយ​ទាំងស្រុង ពី​អ្នកធ្វើដំណើរ​ចាប់ពី​ម៉ោង ​១២ យប់ ថ្ងៃទី​១៣ មករា ២០១៦​ នេះ​តទៅ​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ គឺ​ទាំង​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ពលរដ្ឋ​អ្នកធ្វើដំណើរ​ទូទាំង​ប្រទេស ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់ គឺ​មិនត្រូវ​បង់លុយ​តទៅទៀត​ឡើយ​។ នេះបើតាម​សេចក្តីប្រកាសរបស់សម្តេចតេជោ សែន។​

​តាមរយៈ​ហេ្វ​ស​ប៊ុ​ក​ផ្លូវការ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា "ជនរួមជាតិ​ជាទី​ស្រឡាញ់​! កង្វល់​និង​ការព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ គឺជា​កង្វល់​និង​ការ​ព្រួ​បារម្ភ​របស់ខ្ញុំ​ផ្ទាល់​។ ជាពិសេស​ពលរដ្ឋ​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ និង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់ គឺ​បាន​សំណូមពរ​មក​រាជរដ្ឋាភិបាល និង​ខ្ញុំ​ផ្ទាល់​អំពី​ការពិបាក​គ្រប់យ៉ាង ក្នុងការ​បង់លុយ​សម្រាប់​ធ្វើដំណើរ​លើផ្លូវ​ជាតិ​មួយ​នេះ​។ ខ្ញុំ​បាន​ស្តាប់ និង​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ហើយ​នៅក្នុង​ថ្ងៃ​ប្រជុំ​សភា​ថ្ងៃនេះ ក្នុងនាម​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី គឺ​បានសម្រេច​បញ្ឈប់​មិន​ឲ្យ​យកលុយ​ទាំងស្រុង​ពី​អ្នកធ្វើដំណើរ​ចាប់ពី ម៉ោង​១២ យប់ ថ្ងៃទី​១៣ មករា ២០១៦​នេះ​តទៅ​"។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍បន្តថា "រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដកយក​ផ្លូវជាតិ​លេខ ៤ មកកាន់​កាប់​ទាំងស្រុង​ចាប់ពីពេលនេះ​តទៅ​។ ដូច្នេះ​ចាប់ពីពេលនេះ​តទៅ​គឺ​ទាំង​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ និង​ពលរដ្ឋ​អ្នកធ្វើដំណើរ​ទូទាំងប្រទេស​ឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់​គឺ​មិនត្រូវ​បង់លុយ​តទៅទៀត​ឡើយ​។​ ​ខ្ញុំ​សូម​អរគុណ​ប្រជាពលរដ្ឋ​ដែល​តែ​តែ​ផ្តល់ព័ត៌មាន​ពិត និង​យោបល់​ល្អៗ​មក​ខ្ញុំ​តាមរយះ​គេហទំព័រ​ហ្វេ​ស​ប៊ុ​គ​របស់ខ្ញុំ ដើម្បី​យើង​រួមគ្នា​ដោះស្រាយ និង កសាង​អភិវឌ្ឍន៍​សង្គមជាតិ​អោយ​កាន់តែ​រី​កច​ម្រើ​ខ្លាំង​ទៅមុខ​ដើម្បី​ប្រជាពលរដ្ឋ​មានការ​ងារ និង​ជីវភាព​រស់នៅ​កាន់តែ​ប្រសើរឡើង​"។

ការសម្រេចរបស់រាជរដ្ឋាភិបាល ដកហូតយកផ្លូវជាតិលេខ៤ មកពីក្រុមហ៊ុនឯកជន AZ វិញនោះ ក៏ត្រូវបានសម្តេចតេជោ សែន ប្រកាសផ្ទាល់មាត់ នៅក្នុង​កិច្ចប្រជុំពេញ​អង្គ​រដ្ឋ​សភា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ផងដែរ៕​

រដ្ឋាភិបាល ដកយក​ផ្លូវជាតិ​លេខ ៤ មកកាន់​កាប់​ទាំងស្រុង បញ្ឈប់​ការយក​លុយ​ពី​អ្នកធ្វើដំណើរ ចាប់ពី​ម៉ោង​ ១២ យប់​ថ្ងៃទី​១៣​មករា​

រដ្ឋាភិបាល ដកយក​ផ្លូវជាតិ​លេខ ៤ មកកាន់​កាប់​ទាំងស្រុង បញ្ឈប់​ការយក​លុយ​ពី​អ្នកធ្វើដំណើរ ចាប់ពី​ម៉ោង​ ១២ យប់​ថ្ងៃទី​១៣​មករា​