បញ្ជូនអ្នកចំបាប់ ២ រូបនឹងចេញទៅហាត់នៅកូរេ

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នឹង​បញ្ជូន​កីឡាការិនី​ចំបាប់​២​ រូប​ទៅ​ហ្វឹកហាត់​ពេល​ជាង​មួយខែ​ទៅ​ហ្វឹកហាត់​នៅ​សាធរ​ណ​រដ្ឋ​កូ​រេ​ដើម្បី​ ត្រៀម​ចូលរួម​ប្រកួត​ជម្រុះ​នៅ​កា​ហ្សា​ក់​ស្ថាន​ដើម្បី​រក​កៅអី​ទៅ​ចូលរួម​ ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង RIO ប្រទេស​ប្រេ ស៊ី​ល​នៅ​ចុង​ឆ្នាំនេះ ។​

​     ​លោក​ធិ​ន វិចិត្រ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​បាន​ឲ្យ​ដឹងថា​កម្ពុជា​ ត្រៀម​រួចហើយ​ក្នុងការ​បញ្ជូន​កីឡាការិនី​ចំបាប់ ២ រូប​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​ដើម្បី​រក​កៅអី​សម្រាប់​ចូលរួម​ប្រកួត​កីឡា​ អូឡាំពិក​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ។​ចាប់ពី​ថ្ងៃទី​១៨ ដល់​២០​មិនា​ខាងមុខនេះ ។​

​    ​ដោយមាន​ការជួយ​សម្រប​សម្រួល​ពី​គ្រូបង្វឹក​ជនជាតិ​កូ​រេ​គឺ​លោក Kim Soo Gil នោះ​មុនពេល​ចេញទៅ​ប្រ​កួត​ពួកគេ​ត្រូវ​ចេញទៅ​ហ្វឹកហាត់​នៅ​សាធារណរដ្ឋ​កូ​រេ ​ចាប់ពី​ថ្ងៃទី ៩​កុម្ភៈ ដល់​ថ្ងៃទី​១៣​មិនា​ដោយ​មិន​ត្រឡប់មក​កម្ពុ​ជា​វិញ​ឡើយ​គឺ​ចេញទៅ​ប្រកួត​ ជម្រុះ​នៅ​ប្រទេស​កា​ហ្សា​ក​ស្ថាន​តែម្ដង ។​ការធ្វើ​បែបនេះ​គឺ​ការពារ​ដើម្បី​កុំ​ឲ្យ​សិទ្ធិ​ផល​របស់គេ​ធ្លាក់ចុះ ។​

​     ​កីឡាការិនី​ទាំង ២ រូប​ដែល​ត្រូវ​ចេញទៅ​ហ្វឹកហាត់ និង ប្រកួត​ជម្រុះ​នោះ​មាន​កីឡាការិនី​ចូ​វ សុធា​រ៉ា​ដែលជា​ម្ចាស់​មេដាយមាស SEA Games ២ ជំនាន់ និង កីឡាការិនី​នី សំណាង​ដែលជា​ម្ចាស់​មេដាយមាស SEA Games និង​ជា​ម្ចាស់​មេដាយសំរិទ្ធ​កីឡា​ចំបាប់​លើ​ខ្សាច់​អាស៊ី​។​

​    ​លោក​ធិ​ន វិចិត្រ​មិនបាន​ដឹងថា​តើ​មាន​ប្រទេស​ប៉ុន្មាន​ចូលរួម​ប្រកួត​ជម្រុះ​នោះទេ​ តែ​ប្រទេស​ដែលមាន​កាត​ព្វ​កិច្ច​ចូលរួម​ប្រកួត​ជម្រុះ​នេះ​គឺ​ប្រទេស​ដែល​ មិនមាន​ចំណាត់ថ្នាក់​ពិភពលោក​(World-Ranking) និង មិនមាន​ចំណាត់​ថ្នាក់​ក្នុង​ទ្វីបអាស៊ី ។​