ក្រុមការងារ CPP និង CNRP នឹង​បន្ត​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​នា​រសៀល​នេះ​

​រាជធានី​ភ្នំពេញ​៖​នៅវេលាម៉ោង​២​រសៀល​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦​នេះ គណៈកម្មការ​ចំពោះ​កិច្ច​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ជួបគ្នា​ជាថ្មី​ម្តងទៀត​នៅ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​ត្រួតពិនិត្យ​លើ​មាត្រា​មួយចំនួន នៃ​សេចក្តី ព្រាង​ច្បាប់​សហជីព ដែល​មិនទាន់បាន​យល់ស្រប​គ្នា​។​នេះ​បើ​យោងតាម​មន្ត្រីជាន់ខ្ពស់ CPP​។​

​គួរ​បញ្ជាក់ថា ក្រុមការងារ​គណៈកម្មកា​រ​ចំពោះ​កិច្ច​គណបក្ស​ប្រជាជន​កម្ពុជា CPP និង​គណបក្ស​សង្គ្រោះ​ជាតិ CNRP បាន​ជួប​ពិភាក្សាគ្នា​ម្តង​រួចមកហើយ​កាលពី​រសៀល​ថ្ងៃទី​០៤ ខែមករា​កន្លងទៅនេះ ។ តែ​ក្នុង​កិច្ចប្រជុំ​នោះ​ក្រុមការងារ​បាន​ពិភាក្សា​ទៅលើ​ចំណុច​ចំនួន​២១ ដែល​សហជីព​មិន​ពេញចិត្ត​៕

ក្រុមការងារ CPP និង CNRP នឹង​បន្ត​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​សហជីព​នា​រសៀល​នេះ​