បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​តួ​រី​ស​បុក​របួសធ្ងន់​៣​នាក់

ខេត្តពោធិ៍សាត់​៖​រថយន្ត​តួ​រី​ស​១២​កៅអី​ម៉ាក​បោះពួយ​លឿន​ដូច​ហោះ​បាន​បុក​ម៉ូតូ ពេញទំហឹង​បណ្ដាល​ឲ្យ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣​នាក់​រងរបួស យ៉ាងធ្ងន់ធ្ងរ​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦០.១៦១ ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​    ​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង​៣​នាក់ ខាងលើ​ត្រូវបាន​គេ​ស្គាល់​ទី​១-​ឈ្មោះ​ឡា​ច សុខ​ចាន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទី​២-​ឈ្មោះ ផាន ខេ​ម​ម៉ា ភេទ​ស្រី អាយុ​៩​ឆ្មាំ និង​ទី​៣-​ឈ្មោះ ឡា​ច ហង្ស​មា​វ ភេទ​ប្រុស អាយុ​៧​ឆ្នាំ អ្នក​ទាំង ៣​នាក់​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ។

​    ​តាម​សាក្សី​និយាយថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​រួមគ្នា​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង (​ឆ្លងផ្លូវ​) គ្រានោះ​ក៏មាន​រថយន្ដ​ប្រភេទ​តូ​រី​ស​១២​កៅអី​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2Z-1427 បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច ក៏បាន​បុក​ពេញទំហឹង​រួច​កិន​ពីលើ​តែម្ដង​។

​    ​ប្រភព បន្តថា​អ្នកបើកបរ​រថយន្ត​ឈ្មោះ ភុម គីម ភេទ​ប្រុស អាយុ ៦០​ឆ្នាំ​រស់នៅ​ភូមិ​ប្រហា​ល ឃុំ​តា​លោ ស្រុក​បាកាន​។ បន្ទាប់ពី​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ ។ ចំណែក​វត្ថុតាង​ម៉ូតូ​និង​រថយន្ដ​បង្ក​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ អធិដ្ឋាន​នគរបាល​ស្រុក​ក្រគរ រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាម​នីតិវិធី​៕

បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​តួ​រី​ស​បុក​របួសធ្ងន់​៣​នាក់
បើក​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​តួ​រី​ស​បុក​របួសធ្ងន់​៣​នាក់