NGO និងពលរដ្ឋសាទរ ការសម្រេច របស់សម្តេចតេជោ ដកផ្លូវជាតិលេខ៤ មកគ្រប់គ្រងរបស់រដ្ឋវិញ

ភ្នំពេញ៖ អង្គការសង្គមស៊ីវិល (NGO) ក្រុមប្រជាពលរដ្ឋ បានសម្តែងនូវការ អបអរសាទរជា ចំពោះការសម្រេច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងការដកយកផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន អេហ្សិត អេវេសមេន (AZ) មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។

 ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីការសម្រេច របស់នាយករដ្ឋមន្ត្រី លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាព នៃសង្គមកម្ពុជាបានថ្លែងថា  នេះជាការសម្រេចដ៏ល្អមួយ ព្រោះបានបម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ ឆ្លងការផ្លូវយ៉ាងច្រើន ដែលត្រូវការបង់លុយរាល់ថ្ងៃ។

 លោកថា “កន្លងមកយើងធ្លាប់លឺដែរ ថាទំនិញឡើងថ្លៃ ដោយសារតែការបង់ថ្លៃផ្លូវ ដូចជាផ្លូវជាតិលេខ៤ហ្នឹង គឺជាផ្លូវច្រកសេដ្ឋកិច្ច អីចឹងទំនិញដែលនាំចេញពីកំពង់ផែមកគឺឆ្លងកាត់ហ្នឹង អីចឹងហើយវាអាចជាការ រួមចំណែកមួយសម្រាប់ទប់ទល់ការឡើងថ្លៃទំនិញដែរ ដែលពីមុនមកគេទម្លាក់កំហុសទៅលើតម្លៃផ្លូវអីហ្នឹង”។

លោក សន ជ័យ បានបន្ថែមថា ពេលដែលដកផ្លូវជាតិលេខ៤ ពីក្រុមហ៊ុន AZ ហើយនោះ សូមថែរក្សាស្ថាន ភាពផ្លូវឲ្យនៅល្អដដែល និងកុំឲ្យមានសភាពយ៉ាប់ និងខូចពេលមកដាក់ស្ថិតក្រោមរបស់រដ្ឋវិញនោះ។

ចំណែកលោក ហៀម តារា ដែលជាអ្នករត់ឡានទេសចរណ៍ជាលក្ខណៈគ្រួសារ  បានសប្បាយចិត្ត និងអរ គុណសម្តេចជាខ្លាំងដែលប្រកាសលុបចោលមិនយកលុយនិងដកហូតមកគ្រប់គ្រងជារបស់រដ្ឋវិញ។

លោកបានបញ្ជាក់ថា “ខ្ញុំត្រេកអរខ្លាំងណាស់ព្រមទាំងប្រជាជនផ្សេងទៀត ដែលសម្តេចបានធ្វើអីចឹង (ដកហូតមកគ្រប់គ្រង)។វាចំណេញច្រើន  មិនមែនចំណេញត្រឹមម្ចាស់ឡាន ហើយ អ្នកមកជួលក៏ចំណេញដែរ ដោយយើងនឹងបន្ធូបន្ថយទៅតាមហ្នឹង”។

លោកបន្តថា ជារៀងរាល់លើកនៅពេលដឹកភ្ញៀងម្តងៗឆ្លងកាត់ផ្លូវនេះទៅព្រះសីហនុ ត្រូវបង់២កន្លែងក្នុង មួយកន្លែងបង់ឲ្យក្រុមហ៊ុន៥៨០០រៀល ។ លោកថាបើអ្នកមិនដឹងត្រូវបង់លុយទាំង៣កន្លែង ព្រោះផ្លូវនេះ មានកន្លែងបញ្ឈរបង់លុយចំនួន៕