Barca ជាក្លិបមាន កីឡាករឈ្នះ Ballon d’Or ច្រើនដាច់គេលើលោក

ក្លិបយក្សអេស្ប៉ាញ FC Barcelona បានក្លាយជាក្លិបដែល មានកីឡាករឈ្នះ Ballon d’Or ច្រើនជាងក្លិបណាៗ ទាំងអស់លើលោក បន្ទាប់ពី Lionel Messi ឈ្នះពាននេះលើកទី ៥របស់គេ កាលពីយប់ថ្ងៃចន្ទទៀត។

Barca ជាក្លិបមាន កីឡាករឈ្នះ Ballon d’Or ច្រើនដាច់គេលើលោក

Rivaldo, Ronaldinho និង Messi ឈ្នះ Ballon d’Or

Barca ធ្លាប់មានកីឡាករ របស់ខ្លួនឈ្នះពាន Ballon d’Or សរុប ១១ដង ច្រើនជាងគេបំផុត ខណៈដែលក្លិប AC Milan, Juventus និង Real Madrid មានកីឡាករធ្លាប់ឈ្នះបាន ៨ដងដូចគ្នា។ រីឯ Bayern Munich ធ្លាប់មានកីឡាករឈ្នះបាន ៥ដង។

Barca ជាក្លិបមាន កីឡាករឈ្នះ Ballon d’Or ច្រើនដាច់គេលើលោក

ខាងក្រោមនេះគឺជាឆ្នាំ និងឈ្មោះកីឡាករ ដែលកីឡាករក្រុម Barca ធ្លាប់ឈ្នះ៖

– ១៩៦០ – Luis Suárez ខ្សែបម្រើអេស្ប៉ាញរបស់ Barca ដំបូងគេឈ្នះ Ballon d’Or
– ១៩៧៣ និង១៩៧៤ – ខ្សែបម្រើប្រយុទ្ធហូឡង់ Johan Cruyff ឈ្នះ២ឆ្នាំជាប់គ្នា
– ១៩៩៤ – បន្ទាប់ពីរង់ចាំ២០ឆ្នាំ ខ្សែប្រយុទ្ធប៊ុលហ្គារី Hristo Stoichkov ឈ្នះជាថ្មីវិញ
– ១៩៩៩ – ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Rivaldo ឈ្នះលើកទី៥ សម្រាប់ Barca
– ២០០៥ – ៦ឆ្នាំបន្ទាប់ តារាឆ្នើម Ronaldinho របស់ប្រេស៊ីលឈ្នះ
– ២០០៩, ២០១០, ២០១១, ២០១២ និង ២០១៥ – ខ្សែប្រយុទ្ធអាហ្សង់ទីន Messi បានបំបែកកំណត់ត្រាឈ្នះ Ballon d’Or ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ៥ដង និងជួយឲ្យ Barca មានកីឡាករឈ្នះ Ballon d’Or សរុប១១ដង៕

ប្រភព៖ សប្បាយ