មូលហេតុមួយចំនួន ដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7

មានប្រភពព័ត៌មាន មិនតិចទេបាន លើកឡើងថា iPhone 7 នឹងមិនមានរន្ធកាស ហើយស្របពេលគ្នានេះ ដែរវិបសាយបរទេស មួយបានលើកឡើងពី ហេតុផលមួយចំនួនដែលអាចធ្វើឲ្យ Apple សម្រេចចិត្តដូចដែល ប្រភពជាច្រើន បានផ្សព្វផ្សាយ។

មូលហេតុមួយចំនួន ដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7

វិបសាយ iDownloadBlog បានលើកយកហេតុផល មួយចំនួនដូចខាងក្រោម៖

@បង្កើនផលចំណេញ៖
ការដែលមិនឲ្យ iPhone 7 មានរន្ធកាសនោះអាចធ្វើឲ្យ Apple ទទួលបានផល ចំណេញយ៉ាងច្រើន។ ទីមួយគឺផលចំណេញ ទទួលបានពីកម្មវិធី MFi ដែលជាកម្មវិធីមួយ ផ្ដល់ឲ្យក្រុមហ៊ុន ដទៃនូវគ្រឿងបន្លាស់ ត្រូវការដើម្បីផលិតខ្សែ តភ្ជាប់កាសទំហំ ៣,៥ម.ម ទៅនឹងរន្ធ Lighting ដើម្បីអាចប្រើជាមួយ iPhone, iPad ឬ iPod បាន ហើយកម្មវិធីនេះមិនមែនធ្វើ ឡើងដោយឥតគិតថ្លៃនោះទេ។ ឯទីពីរវិញគឺក្រុមហ៊ុន អាចរកផលចំណេញ បានពីការលក់កាសឥតខ្សែម៉ាក Beats ដែលខ្លួនមានស្រាប់។

@ដើម្បីធ្វើឲ្យទូរស័ព្ទ ជំនាន់ថ្មីមាន ទម្ងន់ស្រាល និងស្ដើង៖
ការដករន្ធកាសទំហំ ៣,៥ម.ម ចេញអាចឲ្យក្រុមហ៊ុន ផលិតទូរស័ព្ទដែល មានទម្ងន់ស្រាល និងមានកម្រាស់ស្ដើងបាន។

@អាចមានចន្លោះ សម្រាប់បន្ថែមទំហំថ្ម៖

មូលហេតុមួយចំនួន ដែលអាចធ្វើឲ្យ Apple លុបរន្ធកាសពី iPhone 7

បើរន្ធកាស ៣,៥ម.ម ត្រូវបានដកចេញពិត មែននោះនឹងមានសល់ ចន្លោះទំនេរជាមិនខាន ហើយអ្វីដែលអាចទៅ រួចនោះគឺក្រុមហ៊ុន Apple នឹងធ្វើការបន្ថែមទំហំ ថ្មទូរសព្ទតាមរយៈ ចន្លោះដែលទំនេរនេះ។

@ប្រព័ន្ធឥតខ្សែ គឺជាអនាគត៖
ការវិវឌ្ឍនៃបច្ចេកវិទ្យា បានធ្វើឲ្យឧបករណ៍ អេឡិចត្រូនិកជាច្រើន ចាប់ផ្ដើមមានភាពម្ចាស់ ការលើខ្លួនឯងបាន ដែលមានន័យថា មិនមានប្រើប្រាស់ ខ្សែដើម្បីតភ្ជាប់ពីឧបករណ៍មួយទៅ ឧបករណ៍មួយទៀតនោះទេ។ ហេតុនេះទើបអាចបណ្ដាលឲ្យ Apple បំភ្លេចចោលនូវរន្ធកាសទំហំ ៣,៥ម.ម ដែលអាចនឹងហួស សម័យនាពេលខាងមុខ។

គួររំលឹកសាជាថ្មីថា ទាក់ទងទូរសព្ទ iPhone 7 ដែលនឹងមិនមាន រន្ធកាសនេះមិនទាន់ មានព័ត៌មានណាអាច បញ្ជាក់បានជាផ្លូវការ នៅឡើយទេ ប៉ុន្តែមានប្រភពជាច្រើន បន្តអះអាងថា ព័ត៌មាននេះគឺជាការពិត៕

ប្រភព៖ សប្បាយ