ធី ណាតា ភ្ជាប់​ពាក្យ​រួច ចុះ​អេតាស៊ីវិល​នឹង​ឆាប់​បាន​រស់នៅ​ជាមួយ​គ្នា

ធី ណាតា បាន​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​នៅ​ផ្ទះ​នាង​ព្រឹក​នេះ​ក្នុង​បុរី​ពិភព​ថ្មី  បន្ទាប់ពី​ស្រលាញ់​គ្នា​ត្រឹម​រយៈ​ពេល ២ ខែ​ប៉ុណ្ណោះ និង​បាន​បញ្ជាក់​ដោយ​មិន​លាក់លៀម​ថា​ ពេល​ភ្ជាប់​ពាក្យ​ហើយ​ពួក​នាង​នឹង​ទៅ​ចុះ​អេតាស៊ីវិល​តែ​ម្ដង នឹង​អាច​បាន​នៅ​ជាមួយ​គ្នា​ដោយ​ស្រប​ច្បាប់ ហើយ​ឆាប់​យក​កូន។

ធី ណាតា ភ្ជាប់​ពាក្យ​រួច ចុះ​អេតាស៊ីវិល​នឹង​ឆាប់​បាន​រស់នៅ​ជាមួយ​គ្នា

“ពេល​ភ្ជាប់​ពាក្យ​រួច​ខ្ញុំ​នឹង​ដឹកដៃ​គ្នា​ទៅ​ចុះ​អេតាស៊ីវិល​តែ​ម្ដង។ ខ្ញុំ​ធ្វើ​បែប​នេះ ព្រោះ​ពួក​ខ្ញុំ​អាច​បណ្ដើរ​គ្នា ឬ​អាច​រស់នៅ​ជាមួយ​គ្នា​បាន​ដោយ​មិន​ខុស​ច្បាប់​ឡើយ។”​គ្រង​ក្នុង​ឈុត​ប្រពៃណី​ពណ៌​ក្រហម កូន​ក្រមុំ​រូប​ស្រស់​បាន​ឲ្យ Sabay ដឹង​ថា​ នាង​សម្រេច​​ភ្ជាប់​ពាក្យ​ឲ្យ​ហើយ​សិន តែ​ថ្ងៃ​មង្គល​ជ័យ​នាង​មិន​ទាន់​ប្រាកដ​ទេ តែ​វេលា​ល្អ​ដែល​អាចារ្យ​ប្រាប់​គឺ​នៅ​ចុង​ឆ្នាំ​នេះ​ឯង។

ធី ណាតា បាន​បន្ត​យ៉ាង​មុតមាំ​ថា​ នាង​ចង់​បាន​កូន​​ឆាប់​ៗ​នេះ ព្រោះ​ស្រលាញ់​ក្មេង ហើយ​ចំណែក​បុរស​ជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គូ​ដណ្ដឹង​វិញ ក៏​​តាម​តែ​ចិត្ត​នាង​ដែរ។ ក្នុង​ពិធី​នោះ​ដែរ​មិន​សូវ​ជា​មាន​ការ​ចូលរួម​ពី​សំណាក់​អ្នក​សិល្បៈ​ច្រើន​ទេ​ គឺ​មាន​តែ​លោក អេឡិច ចាន់ត្រា រ៉ូលីន លោក​សុខ រក្សា និង​ កុល ដាវី អ្នកនាង ឆ័យលី ដាឡែន និង​ស្វាមី ប៉ុណ្ណោះ។

តារា​ស្រី​វ័យ ២៨ ឆ្នាំ​រូប​នេះ​ក៏​បាន​និយាយ​ដោយ​គ្មាន​ការ​លាក់បាំង​ថា​នាង និង​គូ​ដណ្ដឹង​វ័យ ៤២ ឈ្មោះ ម៉ន់ គង់ ក៏​ត្រៀម​បើក​មុខ​របរ​រកស៊ី​របៀប​ជា Mart ជាមួយ​គ្នា​ទៀត​ផង៕

អត្ថបទ៖ទ្រី រ៉ាវី