រដ្ឋសភា៖អនុម័ត​យល់​ព្រម​ឲ្យ​កម្ពុជា​ក្លាយ​ជា​ស្ថាបនិក​នៃ​សមាជិក​ធនាគារ​AIIB​របស់​ចិន

នៅ​ទី​បំផុត​រដ្ឋាភិបាល​កម្ពុជា​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ជា​សមាជិក​នៃស្ថាបនិក​ក្នុង​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី​ហៅ​កាត់​ថា(AIIB) ដែល​មាន​ប្រទេស​ចិន​ជា​អ្នក​ផ្តួច​ផ្តើម​គំនិត​ឲ្យ​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ។ គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ក្នុងឋានៈ​ជា​ស្ថាប​និក​លើក​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារ​AIIB នេះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ២០១៥​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។