ជ្រូកខាំ ចិនកាប់ជ្រូក​ម្នាក់ ស្លាប់បង្កការ ភ្ញាក់ផ្អើលពេញ បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ចិនកាប់ជ្រូក វ័យ៤១ឆ្នាំម្នាក់ នៅចំនុចស្តង់កាប់ជ្រូក ត្រូវបានស្លាប់បាត់បង់ជីវិត គ្រាដែលងើបទៅចាប់ជ្រូកដើម្បីកាប់លក់ ត្រូវជ្រូកខាំ កាលពីវេលាម៉ោង៥ទាបភ្លឺ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ក្នុងភូមិគល់ស្ពាន១ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ត្រូវបានគេដឹងថាមានឈ្មោះ គឹម ធួន ភេទប្រុស អាយុ៤១ឆ្នាំ ប្រពន្ធមានឈ្មោះ សៀង ពៅ អាយុ ៤៦ឆ្នាំ ក្រុមគ្រួសារនេះ មានកូនប្រុសស្រីដល់ទៅ ៤នាក់ រស់នៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាល ក្រុងសិរីសោភ័ណ លោក ស៊ីវ សុជាតិ បានមានប្រសាសន៍ថា មុនពេលកើតហេតុជន រងគ្រោះបានទៅកាប់ជ្រូក ក្នុងស្តង់ជាធម្មតា តែចង្រៃចៃដន់អ្វី ស្រាប់តែមានជ្រូក មួយក្បាលបានខាំដៃរបស់គាត់ ឈាមជោគចេញដៃក្រោយ ពេលជូតឈាមហើយបុរស់នោះ មិនបានទៅពេទ្យចាក់ថ្នាំ បន្សាបពិសឡើយ សំអាងថាជ្រូកខាំមិនជាអ្វី។

លុះចូលដល់ថ្ងៃទី២ ថ្ងៃទី១២ ខែមករាឆ្នាំ២០១៦ ស្រាប់តែពិសជ្រូកធ្វើទុក្ខ ជ្រាបចូលក្នុងខ្លួន ប្រកាច់ពេញផ្ទះពេលនោះ ក្រុមគ្រួសារបានដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យឯកជន ដើម្បីព្យាបាល លុះម៉ោង៧យប់ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។

ពលរដ្ឋជាច្រើននៅ ខេត្តបន្ទាយមានជ័យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញពត៌មាននេះ ព្រោះកន្លងទៅគេធ្លាប់តែលឺ ឆ្កែខាំមនុស្សស្លាប់ តែពេលនេះជ្រូក ក៏ខាំមនុស្សស្លាប់ដែរ៕

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត