ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់

ទួរគី៖ កាលពីម្សិលមិញនេះ ជនសង្ស័យដែលជាសមាជិក នៃក្រុមឥស្លាមជ្រុលនិយម ISIS បានធ្វើការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងប្រទេសទួរគី ដែលបានសម្លាប់ជីវិតមនុស្ស អស់យ៉ាងតិច១០នាក់ ដែលក្នុងនោះមាន៨នាក់ គឺជាភ្ញៀវទេសចរជនជាតិ អាល្លឺម៉ង់។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់សម្តី របស់ក្រុមអាជ្ញាធរបានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលត្រូវគេសន្និដ្ឋានថាគឺជា សកម្មជនរបស់ក្រុម ISIS បានចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត នៅឯតំបន់ក្បែរវិហារឥស្លាម Blue Mosque ស្ថិតក្នុងសង្កាត់ Sultanahmet កណ្តាលទីក្រុង Istanbul នៃប្រទេសទួរគី ដែលជាលទ្ធផលគឺ មនុស្សយ៉ាងតិច១០នាក់ ត្រូវបានស្លាប់ រីឯមនុស្ស១៥នាក់ ផ្សេងទៀតរងរបួស ហើយភាគច្រើននៃពួកគេ គឺជាភ្ញៀវទេសចរជនជាតិ អាល្លឺម៉ង់។

ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ជនរងគ្រោះដេកស្លាប់រណូករណែល ក្រោយពីហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាត របស់សកម្មជន ISIS

ថ្វីបើមិនទាន់មាន ក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវចំពោះ ករណីមួយនេះនៅឡើយ តែប្រធានាធិបតីនៃ ប្រទេសទួរគី លោក Recep Tayyip Erdogan បានដាក់កំហុសទៅលើ ក្រុមឥស្លាមជ្រុលនិយម ISIS ដោយក្នុងនោះលោក បានលើកឡើងថា “ជនដែលបំផ្ទុះ គ្រាប់បែកអត្តឃាត គឺមានដើមកំណើត ពីប្រទេសស៊ីរី”។ លោកប្រធានាធិបតីរូបនេះ ក៏បានបញ្ជាក់បន្ថែមទៀតថា “ពិតណាស់ដែលថា ប្រទេសទួរគី គឺជាគោលដៅដ៏ចំបងមួយ សម្រាប់ក្រុមភេរវករ នៅក្នុងតំបន់ក្បែរៗនេះ”។

ជាមួយគ្នានេះដែរ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ក៏បានធ្វើសេចក្តីថ្លែងសន្ទរកថាមួយភ្លាមៗ ផងដែរថា “ខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយនឹងក្រុមគ្រួសារ នៃជនរងគ្រោះទាំងអស់ ចាប់ពីពេលនេះទៅ ពួកគេនឹងរស់នៅ ដោយក្តីឈឺចាប់ព្រោះតែ មនុស្សជាទីស្រលាញ់ របស់ពួកគេនឹងមិនអាច ត្រឡប់មកវិញម្តងទៀត បានឡើយ។ អំពើភេរវកម្ម ក្នុងលក្ខណៈអន្តរជាតិ តែងតែជ្រើសរើសទីតាំង ខុសៗគ្នាដើម្បីវាយប្រហារ ប៉ុន្តែគោលដៅរបស់ ពួកគេគឺតែមួយប៉ុណ្ណោះ។ ដូច្នេះពួកយើងនឹង ប្តេជ្ញារួមគ្នាជាមួយនឹង ដៃគូអន្តរជាតិរបស់យើង ដើម្បីចាត់វិធានការ ប្រឆាំងនឹងក្រុមភេរវករទាំងនេះ”។

ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ទីតាំងដែលទទួលរង ការវាយប្រហារ

គូសបញ្ជាក់ផងដែរថា នេះគឺជាអំពើភេរវកម្ម ដ៏អាក្រក់មួយ និងដំបូងគេនៅក្នុងឆ្នាំ ២០១៦នេះ សម្រាប់ប្រទេសទួរគី បន្ទាប់ពីប្រទេសនេះ ទទួលរងការវាយប្រហារ ដោយការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារ ជាច្រើនករណី ដោយបានសម្លាប់មនុស្ស អស់ជាច្រើននាក់មកហើយ កាលពីឆ្នាំ២០១៥៕

ទិដ្ឋភាពផ្សេងៗទៀត នៅក្នុងហេតុការណ៍ វាយប្រហារដោយការ បំផ្ទុះគ្រាប់បែកអត្តឃាត នៅប្រទេសទួរគី៖

ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់
ម្សិលមិញនេះ ISIS ចូលទៅបំផ្ទុះ គ្រាប់បែកអត្តឃាត កណ្តាលទីក្រុង ប្រទេសទួរគី ធ្វើឲ្យមនុស្ស ស្លាប់ និងរបួសច្រើននាក់

ប្រភព៖ |

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត