តុលាការហ្វីលីពីន អនុម័តឲ្យមាន ការបង្កើតកិច្ចព្រមព្រៀង​ ការពារជាតិ ជាមួយអាមេរិក

វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារសហរដ្ឋអាមេរិក បានប្រកាសប្តេជ្ញាចិត្តក្នុងការ ការពារប្រទេសហ្វីលីពីន ពោលគឺអនុវត្តន៍ច្បាប់ ការពារជាតិ ដូចដែលតុលាការកំពូលរបស់ប្រទេសហ្វីលីពីន បានអនុម័តយល់ ព្រមតាមសំណើររដ្ឋាភិបាល ក្នុងការបង្កើតកិច្ចព្រមព្រៀងសន្ដិភាពថ្មី ជាមួយនឹងអាមេរិកនោះ។

តាមសារពត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយនាព្រឹកថ្ងៃពុធ ទី១៣ ខែ មករា ឆ្នាំ២០១៥ នេះឲ្យដឹងថា រដ្ឋមន្ត្រីហ្វីលីពីន បានយល់ព្រមទទួលយកច្បាប់នេះរួចមកហើយក្នុងទីក្រុងវ៉ាស៊ីនតាន ខណៈពេល ដែលតុលាការនៅទីក្រុងម៉ានីល បានអនុម័ត លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ការពារជាតិ ឲ្យកាន់តែប្រសើរឡើងក្នុងរយៈពេល១០ឆ្នាំ។

ក្រោមកិច្ចព្រមព្រៀងនេះដែរ វាក៏នឹងអនុញ្ញាតឲ្យមាន ការបន្ថែមទាហានអាមេរិក និងនាវាចម្បាំង តាមមូលដ្ឋាននៃប្រទេសហ្វីលីពីន ខណៈពេលដែលប្រទេសមួយនេះ មានជម្លោះដ៏រុំារ៉ៃ នៅសមុទ្រចិន ខាងត្បូងជាមួយប្រទេសចិន។

ទន្ទឹមនឹងគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry និងរដ្ឋមន្ត្រីការពារជាតិលោក Ash Carter បានជួបប្រជុំគ្នាជាមួយលោករដ្ឋមន្ត្រីហ្វីលីពីន Albert del Rosario និងលោក Voltaire Gazmin បាននៅក្រសួងការបរទេស ក្នុងទីក្រុងវ៉ាស៊ីនតោន។

លោកឃើរីបានថ្លែងថា: «ទំនាក់ទំនងរបស់យើងបានចាប់ផ្តើមជាមួយនឹងកិច្ចព្រមព្រៀងមួយ ពោលគឺ សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តអនុវត្តច្បាប់ Ironclad ដើម្បីផ្តល់ភាពសុខសាន្ត ចំពោះប្រទេស ហ្វីលីពីន»។ លោកក៏បានបន្ថែមទៀតថា យើងនឹងបន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ លើបញ្ហាទាំងអស់ ដែលប៉ះពាល់ដល់សន្តិសុខ ក្នុងតំបន់ ដូចជាជម្លោះដែនដីនិងដែនសមុទ្រនៅ សមុទ្រចិនខាងត្បូងជាដើម៕

តុលាការហ្វីលីពីន អនុម័តឲ្យមាន ការបង្កើតកិច្ចព្រមព្រៀង​ ការពារជាតិ ជាមួយអាមេរិក