លោក អូបាម៉ា អំពាវនាវឲ្យសភា អនុម័តការប្រើប្រាស់កម្លាំង កម្ទេចពួក ISIS

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា កាលពីយប់ថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ ២០១៦ បានអំពាវនាវឲ្យសភាជាតិ អនុញ្ញាតការបញ្ចេញ កងកម្លាំងយោធា ប្រឆំាងនឹងក្រុមសកម្ម ប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS ជាបន្ទាន់។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃ ពុធ ទី១៣ ខែមករា ដកស្រង់ចេញពីសារព័ត៌មានអាមេរិក។

ថ្លែងចំពោះមុខ ប្រជាជាតិអាមេរិកទាំងមូលជាលើកចុងក្រោយ សម្រាប់ដើមឆ្នាំ ២០១៦ នេះ លោក អូបាម៉ា លើកឡើងដូច្នេះថា “ប្រសិនបើសភា អាមេរិក មានភាពស្ទាក់ស្ទើរក្នុងចិត្តថាយើងអាចឈ្នះ សង្គ្រាមនេះ ហើយនឹងចង់បញ្ជូនសារបែបនេះ ទៅកាន់ កងកម្លាំងយើង និង ពិភពលោកទាំងមូលនោះ អ្នកគួរតែសម្រេចចិត្ត ភ្លាមទៅ ឲ្យមានការប្រើប្រាស់ យោធាប្រឆាំងនឹងពួករដ្ឋអ៊ីស្លាម។”

គួរបញ្ជាក់ថា លោក អូបាម៉ា ក្នុងនាមប្រធានាធិបតីអាមេរិក បានចាត់ទុកពួកភេរវករ អាល់កៃដា និង ក្រុមរដ្ឋ អ៊ីស្លាម IS ជាក្រុមដែលអាចបង្កការវាយប្រហារ មកលើអាមេរិកគ្រប់ពេលវេលា ហេតុដូច្នេះ យើងត្រូវតែកម្ចាត់ ក្រុមទាំងអស់នោះ ដើម្បីរក្សាឲ្យបាននូវតម្លៃរបស់មនុស្សជាតិ និង កុំឲ្យមានការ បំផ្លិចបំផ្លាញណាមួយ កើតឡើងតទៅទៀត៕

លោក អូបាម៉ា អំពាវនាវឲ្យសភា អនុម័តការប្រើប្រាស់កម្លាំង កម្ទេចពួក ISIS