Dele Alli ចុះ​កុងត្រា​ថ្មី​ជាមួយ Tottenham

​កីឡា​៖​ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​បន្ត​កិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​ជាមួយ​កីឡា​ខ្សែបម្រើ Dele Alli បានន័យថា កីឡាករ​រូបនេះ​នឹង​បន្ត​នៅ​កីឡដ្ឋាន White Hart Lane រហូតដល់​ឆ្នាំ​២០២១​។​

​     ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​វ័យ​១៩​ឆ្នាំ​រូបនេះ បាន​ផ្លាស់​ពី​ក្រុម Milton មកកាន់​ក្លិប​មាន់​ខ្នាយ​មាស Tottenham កាលពី​រដូវក្តៅ និង​បាន​រក​គ្រាប់​បាល់​ឲ្យ​ក្លិប​បាន​ចំនួន​៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​១៨​លើក​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​។

​ជាមួយគ្នា​នោះ​ខ្សែបម្រើ​វ័យ​រូបនេះ​ក៏ត្រូវ​បាន​លោក Roy Hodgson អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ផងដែរ ខណៈដែល​កីឡាករ រូបនេះ​បង្ហាញ​ទម្រង់​បាន​យ៉ាង​ល្អ​ឲ្យ​ក្លិប​។ ទន្ទឹម​នោះ​លោក Roy Hodgson បាន​អះអាងថា Alli កំពុងតែ​ហ្វឹកហាត់​ឲ្យ​ក្រុម​តោ​កំណាច​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​ក្នុង ប្រព្រឹត្តិការណ៍ Euro 2016 នៅពេល​ខាងមុខនេះ​។​

​    ​គួរ​បញ្ជាក់ថា ខ្សែបម្រើ Dele Alli ត្រូវបាន​ក្លិប​មាន់​ខ្នាយ​មាស Tottenham នាំយក​មកពី​ក្លិប Milton កាលពីដើម​រដូវ​កាល ហើយ​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​ឲ្យ Tottenham បាន​ចំនួន​៥​គ្រាប់​ក្នុងការ​បង្ហាញខ្លួន​ចំនួន​១៨​លើក​៕

Dele Alli ចុះ​កុងត្រា​ថ្មី​ជាមួយ Tottenham