ច្រឹង​ ពលរដ្ឋ ​៖ ​«គ្មាន​ថ្ងៃ​ខ្ញុំ​ចាក​ចេញ​ពី​ទ័ព»​


ច្រឹង​ ពលរដ្ឋ ​៖ ​«គ្មាន​ថ្ងៃ​ខ្ញុំ​ចាក​ចេញ​ពី​ទ័ព»​

ច្រឹង​ ពលរដ្ឋ ​មាន​បំណង​ចង់​តបស្នង​​ក្លឹប​​ក្រសួង​ការ​ពារ​ជាតិ(ទ័ព) ​ដោយ​ប្ដេជ្ញា​មិន​​​ចាក​ចេញ​ជា​រៀង​រហូត ទោះ​មាន​ក្លឹប​ផ្សេង​ចង់​បាន​រូបគេ​ ហើយ​ឲ្យ​ក្នុង​តម្លៃ​ខ្លួន​ខ្ពស់​​ក៏​ដោយ។

 

ច្រឹង​ ពលរដ្ឋ ​៖ ​«គ្មាន​ថ្ងៃ​ខ្ញុំ​ចាក​ចេញ​ពី​ទ័ព»​កីឡាករ ច្រឹង ពលរដ្ឋ

 

«គ្មាន​ថ្ងៃ​ខ្ញុំ​ចាក​ចេញ​ពី​ទ័ព​» នេះ​ជា​សម្ដី​របស់​ខ្សែ​បម្រើ​វ័យ​ក្មេង​​​ ច្រឹង​ ពលរដ្ឋ ។ កីឡាករ​រូប​នេះ​បន្ថែម​ថា រូប​គេ​អាច​មាន​ឱកាស​បង្ហាញ​ខ្លួន​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ​ដោយ​សារ​បាន​ការ​បណ្ដុះ​បណ្ដាល​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ នេះ​ជា​ហេតុ​ផល​សំខាន់​បំផុត​សម្រាប់​គេ។

 

អតីត​កីឡាករ​របស់​ស្វាយ​រៀប​រូប​នេះ​​បន្ត​ទៀត​ថា ក្រោយ​ពេល​​​ចុះ​កុង​ត្រា​ជាមួយ​ទ័ព​រូប​គេ​បាន​វិវឌ្ឍ​ខ្លួន ​ផ្នែក​បាល់​ទាត់​​បាន​ល្អ​ជាង​​នៅ​ក្លឹប​ចាស់ៗ ​ហើយ​ក៏​​អាច​មាន​ឱកាស​លេង​​ក្នុង​ជម្រើស​ដំបូង​លើ​ទីលាន។

 

ច្រឹង ពល​រដ្ឋ ធ្លាប់​លេង​នៅ​ក្លឹប​ស្វាយ​រៀង ​រហូត​ដល់​ឆ្នាំ​ ២០០៤ ​ផ្លាស់​មក​​ក្លឹប​ត្រាយ​អាស៊ី​ក្នុង​លក្ខណ​​​​ខ្ចី​ជើង ហ្វឹកហាត់​នៅ​ទីនោះ​​​បាន​មួយ​ឆ្នាំ​ រូប​គេ​ក៏​ត្រូវ​បាន​​លោក ​ភា សុភក្រ្តា ​អតីត​​គ្រូ​ជំនួយ​របស់​ទ័ព​ បាន​ហៅ​មក​​ធ្វើការ​ហ្វឹកហាត់ និង​ត្រូវ​បាន​​​ក្លឹប​ក្រសួង​ការពារ​ជាតិ​​ទិញ​ផ្ដាច់​កុង​ត្រា​ពី​ស្វាយរៀង​តែ​ម្ដង។

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​