​សម្ដេច​តេ​ជោ​៖ ពី​ជំហាន​មួយ​ទៅកាន់​ជំហាន​មួយទៀត ធ្វើអោយ​មរតក​វប្បធម៌​របស់​យើង​កើនឡើង​ជាមួយ​វឌ្ឍនភាព​របស់​ប្រទេស​យើង​

ភ្នំពេញ: ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុន សែន កាលពី​ល្ងាច ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦​នេះ បាន​អញ្ជើញ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​កម្មវិធី​ប្រឡង​សិល្បៈ​បុរាណ​"​មរតក​វប្បធម៌​ខ្មែរ​" និង​ប្រគល់​រង្វាន់ ដល់​ម្ចាស់​ជ័យលាភី​ដល់​បេក្ខជន នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ និង​ស ន្និបាត​កោះ​ពេជ្រ​។​

​នៅក្នុង​ឱកាស​នោះ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ប្រមាណ​ជា​៣០​ឆ្នាំ​មុននេះ​វិស័យ​វប្បធម៌​កម្ពុជា​នៅពេលនោះ​អ្វីៗ​គឺ​ស្ថិតនៅ​ក្នុងស្ថានភាព នៃ​ការប្រមូល​ដើមទុន ដែល​កាលនោះ​អតីតរដ្ឋមន្ដ្រី​វប្បធម៌ លោក កែវ ចិន្ដា និង​លោក ឆេង ផុន បាន​ខិតខំ​ប្រមូល​ទុន​នៃ​វ​ប្បម​ធ៌ ដែល​បាន​បាត់បង់​ដោយ​ពួក​ខ្មែរក្រហម​។ សម្ដេច​តេ​ជោ ហ៊ុន សែន បានលើកឡើង ថា​ពី​ជំហាន​មួយ​ទៅកាន់​ជំហាន​មួយទៀត យើង​បានធ្វើអោយ​មរតក​វប្បធម៌​របស់​យើង បានចាប់ផ្ដើម​កើនឡើង​ជាមួយ​វឌ្ឍនៈភាព​របស់​ប្រទេស​យើង​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​ចូលរួម​សកម្មភាព​ថែរក្សា​សម្បត្ដិ​វប្បធម៌ និង​សិល្បៈ​វប្បធម៌​ជាតិ ដោយ​មិន​គ្រាន់តែ​លើកឡើង ហើយ​មិនមាន​សកម្មភាព​នោះទេ​។ ជាមួយគ្នានេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រួមសហការ​ជាមួយ​វិស័យ​ឯកជន ធ្វើយ៉ាងណា​ចូលរួម​ថែរក្សា​វប្បធម៌​ជាតិខ្មែរ ឲ្យ​មានការ​រីកចំរើន​បន្ដ​ទៅមុខទៀត​។​

​ចំណែក​លោក ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ ក្នុងឱកាស​នោះដែរ ថា ព្រឹ​ត្ដិ​ការណ៍​វប្បធម៌​ដ៏​មាន​សារៈសំខាន់ បានបង្ហាញ​នូវ​កិច្ចសហការ​ល្អ​រវាងរ​ដ្ឋ និង​វិស័យ​ឯកជន លើកទឹកចិត្ដដ​ល់​អ្នក​និពន្ធ សិល្បករ​-​សិល្បការិនី ឲ្យ​ខិតខំ​បញ្ចេញ​នូវ​សកម្មភាព និង​ទេពកោសល្យ​ពិតៗ ជាការ​បំផុស​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ការពារ និង​លើកស្ទួយ​សិល្បៈ​ចម្រៀង​ខ្មែរ​ប្រពៃណី​បុរាណ​។​

​លោកជំទាវ ភឿង ស​កុ​ណា បាន​លើកឡើងថា ការរៀបចំ​ព្រឹ​ត្ដិ​ការណ៍​នេះ ក៏​ជាការ​បណ្ដុះ​នូវ​ស្មារតី​ស្រលាញ់ និង​ការយល់ដឹង​អំពី​គុណប្រយោជន៍ នៃ​សិល្បៈ​វប្បធម៌ ដែលជា​អត្ដ​សញ្ញាណ ជា​ព្រលឹង​របស់​ជាតិ ដែលជា​មូលដ្ឋាន​នៃ​សាមគ្គីភាព នៃ​ប្រជាជាតិ​កម្ពុជា  សំដៅ​រួមគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ថែរក្សា និង​លើកកម្ពស់​តំលៃ​ចម្រៀង​ប្រពៃណី ចម្រៀង​យីកេ និង​ចម្រៀង​បាសាក់ ដែលជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ ស្របតាម​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល គឺ​"​រដ្ឋ​គាំទ្រ ដៃគូ​ឯកជន​ជា​អនុវត្ដ​បន្ដ​"៕ 