សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

កោះកុង៖ ២០១៥ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០១៦ ឯក្មេងៗនៅតំបន់អារ៉ែង ក៏បានផ្លាស់ប្តូរដែរ នោះគឺពួកគាត់បានផ្លាស់ប្តូរ ពីសាលាឈើ ចូលមកសិក្សានៅសាលាថ្ម ដ័រឹងមំា ក្រោមកិច្ចខិតខំប្រឹងប្រែង មិនក្លាចនឿយហត់ និងការលំបាកគ្រប់បែបយ៉ាង រយៈពេលប្រមាណ៧ ខែ ក្នុងការសាងសង់សាលាថ្មចំនួន ៤ខ្នង ជូនដល់អ្នកភូមិ រស់នៅក្នុងតំបន់អារ៉ែង ដើម្បីឲ្យក្មេងៗមានឱកាសសិក្សារៀនសូត្រ ដោយភាពសុកស្រួល ពីសំណាក់ចលនាយុវជនកម្ពុជា ក្រុម១៥៧។

នៅដើមសប្តាហ៍មុន ក្នុងខែមករា នេះ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បានរួមគ្នាជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី លើកស្លាកក្លោងទ្វាសាលាបឋមសិក្សាចំនួនពីរធ្វើអំពីថ្ម រួចរាល់ហើយ នោះគឺសាលាបឋមសិក្សាជំនាប់ ក្នុងភូមិជំនាប់ ឃុំជំនាប់ និងសាលាបឋមសិក្សាប្រឡាយ ក្នុងភូមិប្រឡាយ ឃុំប្រឡាយ ដែលសាលាទំាងពីរនេះ បានផ្តើមស្វាគមន៍ដល់ក្មេងៗក្នុងភូមិ ដើម្បីចូលសិក្សារៀនសូត្រ ឈប់ព្រួយបារម្ភណ៍ ត្រូវភ្លៀង ត្រូវខ្យល់ដូនមុន ហើយនេះ ក៏ជាអ្វីដែលក្មេងៗនៅក្នុងតំបន់អារ៉ែង រង់ចំាយូរមកហើយ ក្នុងការផ្លាស់ប្តុរប្រវត្តិសាស្ត្រ ផ្លាស់ពីសាលាឈើ ទៅរៀននៅសាលាធ្វើអំពីថ្ម។

ក្រោមស្មារតីដឹកនាំរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកនៃចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ រួមនិងលោក ទៀ សុខា ប្រធានសាខាខេត្តព្រះសីហនុ លោក ស្រេង ហុង ប្រធានសាខាខេត្តកោះកុង បានដឹកនាំក្រុមការងារ ពុះពាររយៈពេល៧ខែ កន្លងមកនេះ ទីបំផុតសាលាបឋមសិក្សាចំនួន ២ខ្នង ត្រូវបានបញ្ចក់គម្រោងនៃការសាងសង់ជាស្ថាពរ ដោយឡែក ២ខ្នងទៀត និងត្រូវបញ្ចប់គម្រោង នៅចុងខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៦ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ចំពោះគម្រោង នៃការសាងសង់ សាលាបឋមសិក្សា ៤ខ្នង នៅក្នុងតំបន់អារ៉ែងនេះ ៣ខ្នង ត្រូវបានផ្តល់ជូន តាមរយៈចលនាយុវជនកម្ពុជា ក្រុម ១៥៧ ក្រោមការដឹកនាំ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក និងក្រោមការ ដឹកនាំផ្ទាល់របស់លោក ម៉ឹង ពន្លក ដែលជា ប្រធាននៃចលនានេះ។ ដោយ ឡែកការសាងសង់ សាលាបឋមសិក្សា ១ខ្នង ទៀត ទទួលបានតាមរយៈ បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់ទីក្រុងឡុងប៊ិច និងទីក្រុងឡូសអាន់ជេឡែស រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាម៉េរិក បន្ទាប់ពីបងប្អូនពលរដ្ឋខ្មែរទំាងនោះ បានមើលឃើញពីសកម្មភាព មនុស្សធម៌របស់ សមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ ដែលបាន ខិតខំជួយប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ប្រជាពលរដ្ឋជួបបញ្ហាផ្សេងៗ នៅក្នុងសង្គម។ ស្តែងតាមរយៈនេះហើយ ក្នុងដំណើរទស្សនៈកិច្ចក្រៅផ្លូវការរបស់លោក ម៉ឹង ពន្លក និងក្រុមការងារ ទៅកាន់សហរដ្ឋអាម៉េរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះ បងប្អូនពលរដ្ឋខ្មែរទំាងនោះ បានស្នើលោក ម៉ឹង ពន្លក សុំចូលរួមចំណែក ជួយឧត្ថម្ភក្នុងការសាងសង់ សាលារៀន ១ខ្នង នៅក្នុងតំបន់អារ៉ែង ដើម្បីជួយដល់ក្មេងៗ នៅក្នុងតំបន់ដាច់ ស្រយ៉ាល់មួយនេះ ឲ្យទទួលបានការអប់រំល្អ ទទួលបានសាលារៀនល្អ និងជួយសម្រួល ដល់ការសិក្សា របស់ក្មេងៗទំាងនោះផងដែរ។

សាលាបឋមសិក្សា ៤ខ្នង ក្នុងតំបន់អារ៉ែងនេះ គឺជាក្តីជាសង្ឃឹមថ្មី ក៏ជាការបោះជំហានទៅមុខ ថែមមួយកំរិតទៀតផងដែរ សម្រាប់វិស័យអប់រំក្នុងតំបន់ដាច់ស្រយ៉ាលមួយនេះ។ សាលាបឋមសិក្សា៤ខ្នង ដែលសមាជិកចលនាយុវជនកម្ពុជា ក្រុម១៥៧ បាននិងកំពុងខិតខំពុះពារក្នុងការសាងសង់នេះ គឺស្ថិតនៅក្នុងភូមិជំនាប់ ឃុំជំនាប់ ភូមិប្រឡាយ ភូមិចំណារ និងភូមិសំរោង ក្នុងឃុំប្រឡាយ៕

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង

សាលាបឋម សិក្សាជំនាប់ និងបឋម សិក្សាប្រឡាយ ស្វាគមន៍ក្មេងៗ នៅតំបន់អារ៉ែង