គម្រោងជួបគ្នារវាង CPP-CNRP ត្រូវបានលើកពេល

ភ្នំពេញ៖តាមការគ្រោងទុក តំណាងគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ(CNRP) បានជួបពិភាក្សាគ្នាជាថ្មីម្តងទៀតនៅម៉ោង២រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦នេះ  តាមកិច្ចព្រមព្រៀងគ្នា កាលពីថ្ងៃទី៤មករា ដើម្បីពិភាក្សាទៅលើចំណុ ចសេសសល់មួយចំនួន ក្រោយពីជួប គ្នានោះ ។

ប៉ុន្តែគម្រោងជួបគ្នានេះ ត្រូវបានលើកពេលទៅថ្ងៃស្អែក ទី១៤ មករាវិញ នេះបើតាមការឲ្យដឹងពី មន្រ្តីនៅរដ្ឋសភា។

កាលពីថ្ងៃទី៤មករា តំណាងបក្សទាំងពីរបានជួបគ្នា ក្នុងនោះបានពិភាក្សាទៅលើសំណើ របស់សហជីព២១ចំណុច ប៉ុន្តែភាគីទាំង២បានពិភាក្សាត្រឹមតែ២ចំណុចប៉ុណ្ណោះ។

សេចក្តីព្រាងច្បាប់សហជីពនេះ មាន១៧ជំពូក និង៩១មាត្រា បានស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នា រវាងសហជីពនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត  ដោយសារសហជីពមិនចង់ឲ្យរដ្ឋសភាអនុម័ត ដោយពួកគេលើកហេតុផលថា ច្បាប់នេះ បានបិទសិទ្ធិសេរីក្នុងការបញ្ចេញមតិ៕