ប្រជាពលរដ្ឋ សម្រុកចូល ធ្វើស្លាកលេខម៉ូតូ នៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត មានការកើនឡើង ខណៈដែលមាន ការរឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី

ស្វាយរៀងៈ ស្របពេល ដែលរាជរដ្ឋាភិបាល បានរឹតបន្តឹងចេញច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គេសង្កេតឃើញថា នៅមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង មានប្រជាពលរដ្ឋជាច្រើនរយនាក់ បាននាំគ្នាសស្រាក់សស្រាំ មកធ្វើស្លាកលេខម៉ូតូជារៀងរាល់ថ្ងៃ ប៉ុន្តែប្រជាពលរដ្ឋ បានត្អូញត្អែរពីការធ្វើដំណើរតាមផ្លូវ មកធ្វើស្លាកលេខ ត្រូវជួបនិងសមត្ថកិច្ច ដែលចុះពង្រឹងច្បាប់ចរាចរណ៍ ផាកពិន័យអត់ស្លាកលេខ ទោះបីពួកគាត់យកម៉ូតូ មកធ្វើស្លាកលេខក៏ដោយ។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ម៉ូតូពួកគាត់មានស៊េរីចាស់ៗ ដែលមិនទាន់ធ្វើស្លាកលេខ ខណៈដែលមានការរឹតបន្តឹង ច្បាប់ចរាចរណ៍ថ្មីនេះ តម្រូវឲ្យអ្នកជិះម៉ូតូ មានមួកសុវត្ថិភាព ស្លាកលេខត្រឹមត្រូវ កញ្ចក់មើលឆ្វេងស្ដាំ នោះទើបនាំគ្នាមកធ្វើស្លាកលេខ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន និងច្រកចេញចូលតែមួយ ក្រុងស្វាយរៀងនិងក្រុងបាវិត ប៉ុន្តែពួកគាត់ត្រូវបញ្ជាក់នូវឯកសារ ដែលពាក់ព័ន្ធនៅ សាខាគយនិងរដ្ឋាករខេត្តបន្ថែមទៀត ទើបមកធ្វើស្លាកលេខបាន។ ហើយទោះបីជាពួកគាត់ មានឯកសាចុងសន្លឹក ដែលបានបញ្ជាក់ចេញ ពីគយយ៉ាងណាក៏ដោយ ពេលដែលជិះម៉ូតូត្រឡប់ទៅផ្ទះ ឬជិះម៉ូតូមកធ្វើស្លាកលេខ នៅតែសមត្ថកិច្ចចរាចរណ៍ ផាកពិន័យដដែល។

យោងតាមមន្ត្រី របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងយុទ្ធនាការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ប្រជាពលរដ្ឋហាក់បីដូចជា មានការយល់ដឹងច្រើន បាននាំគ្នាមកធ្វើស្លាកលេខ ដោយគិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ មកដល់ត្រឹមថ្ងៃ ទី១២ ខែមករា ឆ្នាំ២០១៦ អ្នកមកធ្វើស្លាកលេខម៉ូតូ បានចំនួន២៩៤៤គ្រឿង រីឯប័ណ្ណបើកបរម៉ូតូ ដែលធ្វើរួចហើយបានចំនួន ៣៥៤៨ប័ណ្ណនាក់ និងអ្នកមកដូរយកថវិកាវិញ បានតែ៩ប័ណ្ណនាក់ប៉ុណ្ណោះ។ ហើយម៉ូតូដែលស៊េរីក្រោមឆ្នាំ២០១៣ ត្រូវទៅបញ្ជាក់ឯកសារ នៅសាខាគយ និងរដ្ឋាករខេត្ត ទើបមកធ្វើស្លាកលេខ បាននិងម៉ូតូចាប់ពីឆ្នាំ២០១៣ឡើងទៅ គឺអាចមកធ្វើ នៅមន្ទីរសាធារណការបានផងដែរ។

ប្រជាពលរដ្ឋ សំណូមពរទៅដល់សមត្ថកិច្ចពាក់ព័ន្ធថា នៅពេលដែលពួកគាត់ មកធ្វើស្លាកលេខម៉ូតូ សូមកុំធ្វើការផាកពិន័យគាត់អី ព្រោះគាត់ត្រូវចំណាយថវិកា ថ្លៃធ្វើដំណើរពីស្រុកភូមិរបស់គាត់ឆ្ងាយណាស់ ទម្រាំមកដល់ទីរួមខេត្ត ដើម្បីធ្វើស្លាកលេខម៉ូតូនេះ ម្យ៉ាងវិញទៀត ខណៈដែលពួកគាត់មានឯកសារ បញ្ជាក់ពីគយឲ្យមកធ្វើស្លាកលេខ សូមកុំផាកពិន័យអី៕