ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ក្រុមហ៊ុន Microsoft បានចេញនូវស្មាតហ្វូនម៉ូដែលថ្មីមួយនៅដើមឆ្នាំ2016នេះ គឺស្មាតហ្វូន Lumia 650 ដែលមានរូបរាងសាមញ្ញ រូបរាងធំល្មម ស្តើង ងាយស្រួលចាប់កាន់ តួខ្លួនរបស់វាធ្វើឡើងពីលោហៈធាតុដ៏រឹងមាំ ស្មាតហ្វូននេះមានទំហំអេក្រង់ 5.0 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយ នឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល អាចបង្ហាញរូបភាព វីដេអូ បានច្បាស់ម៉ត់ល្អ យ៉ាងរស់រវើក ។ Lumia 650 មានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អមជាមួយ LED Flash មួយគ្រាប់ អាចថតរូបបានយ៉ាងច្បាស់ល្អ និងមានទំហំធំ ហើយកាមេរ៉ាមុខមានទំហំ 5 មេកាភិចសែល ។ ស្មាតហ្វូននេះប្រើបន្ទះឈីប Qualcomm MSM8909 Snapdragon 210 ដើរដោយស៊ីភីយូ Quad-core 1.1 GHz Cortex-A7 ជាមួយនិងរ៉េម ទំហំ 1 ជីកាបៃ និងមេម៉ូរីម៉ាស៊ីនទំហំ 8 ជីកាបៃ ហើយអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់ទំហំ 128 ជីកាបៃទៀត ។ ចំពោះប្រព័ន្ធប្រតិបត្តិការរបស់ វាវិញគឺ Microsoft Windows 10 (Mobile) ហើយមានថាមពលថ្ម Li-Ion 2000 មីលីអំពែ ។​

ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches
  • បន្ទះឈីប : Qualcomm MSM8909 Snapdragon 210
  • CPU : Quad-core 1.1 GHz Cortex-A7
  • RAM : 1 GB
  • Memory ខាងក្នុង : 8 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 128
  • កាមេរ៉ាក្រោយ : 8 MP, LED flash
  • កាមេរ៉ាមុខ : 5 MP
  • ថាមពលថ្ម : Li-Ion 2000 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Microsoft Windows 10
  • ពណ៌ :

ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Microsoft Lumia 650 ចេញហើយ តើមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ចុះថ្ងៃទី13 ខែមករា ឆ្នាំ 2016 ម៉ោង 02:30 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ