កម្មវិធី​ជួបជុំ​គ្រូ និង​អតីត​សិស្ស​លើក​ដំបូង​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន


កម្មវិធី​ជួបជុំ​គ្រូ និង​អតីត​សិស្ស​លើក​ដំបូង​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន

​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន​មួយ​ក្រុម បានផ្តួចផ្តើម និង​ចំណាយ​ពេល​ពី​ការងារ​ប្រចាំ​របស់​ខ្លួន​រៀបចំ​កម្មវិធី​ជួបជុំ​លើក​ដំបូង​បំផុត​មួយ នោះ​គឺ​កម្មវិធី​ជួបជុំ​លោកគ្រូ​អ្នកគ្រូ និង​អតីត​សិស្ស​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន សម្រាប់​សិស្សានុសិស្ស​គ្រប់​ជំនាន់​ដែល​មាន​អនុស្សាវរីយ៏​ពី​វិទ្យាល័យ​មួយនេះ ក្រោម​ពាក្យ​ស្លោក “​អនាគត​យើង​ចាប់​ផ្ដើម​ពី​ទី​នេះ​”។

 

កម្មវិធី​ជួបជុំ​គ្រូ និង​អតីត​សិស្ស​លើក​ដំបូង​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន

 

លោក ឯម ស៊ី​ដា ក្រុមការងារ​ទទួល​បន្ទុក​ផ្នែក​ទំនាក់ទំនង​ទូទៅ​ក្នុង​កម្មវិធី​នេះ បាន​បញ្ជាក់​ថា​ការ​តាំង​ចិត្ត ​ឆន្ទៈ​ និង​ការ​សាមគ្គី បាន​ធ្វើឲ្យ​កម្មវិធី​នេះ​កំពុង​លេច​រូបរាង​ឡើង​យ៉ាង​រលូន ហើយ​តាម​គម្រោង​ជាក់លាក់ កម្មវិធី​ខាងលើ​នឹង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៤ កុម្ភៈ​ ឆ្នាំ ២០១៦ ដែល​ជា​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ក្នុង​គោលបំណង៖​

 

– ថ្លែង​អំណរគុណ និង​បង្ហាញ​​ក្តី​ស្រលាញ់​ដល់​លោកគ្រូ អ្នកគ្រូ ដែល​ជា​មាតាបិតា​ទី​ពីរ​របស់​យើង​ក្នុង​ទិវា​នៃ​ក្តីស្រលាញ់​

– ​ប្រមូល​ថវិកា​សប្បុរសធម៌​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ចូល​និវត្តន៍ និង​មាន​ជីវភាព​ជួប​ការ​លំបាក ជា​ពិសេស​យក​មក​ទិញ​សម្ភារៈ​អគ្គីសនី​ដើម្បី​បំភ្លឺ​ទីធ្លា​បរិវេណ​សាលា​ពេល​យប់​ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សិស្ស​ប្អូនៗ​ជំនាន់​ក្រោយ​

– ផ្ដល់​ឱកាស​ដល់​សិស្ស​គ្រប់​ជំនាន់​បាន​សាក​សួរ​សុខ​ទុក្ខ​លោកគ្រូ អ្នកគ្រូ និង​ត្រលប់​ជួបជុំ​ជាមួយ​មិត្តភ័ក្ដិ​ និង​រៀមច្បង​ថ្នាក់​វិទ្យាល័យ។​

 

​លោក​បាន​​បន្ថែម​ថា កម្មវិធី​ខាង​លើ​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ប្រមាណ ១៥០០​នាក់ ក្នុង​នោះ​មាន​អតីត​សិស្ស​គ្រប់​ជំនាន់​ប្រមាណ​១០០០​នាក់​ លោកគ្រូ​អ្នកគ្រូ ២៥០​នាក់ ទាំង​ចូល​និវត្តន៍ ភ្ញៀវ​កិត្តិយស​ពី​សាលា​ខណ្ឌ​ពោធិសែនជ័យ សង្កាត់​ អ្នក​ជំនួញ ពិសេស​មាន​ការ​ចូលរួម​ជា​គណ​អធិបតី​របស់​ថ្នាក់​ដឹកនាំ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ផង​ដែរ​។

 

យើងខ្ញុំ​សូម​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំង​២០​ជំនាន់ ដែល​បាន​បញ្ចប់ និង​ចាកចេញ​ពី​វិទ្យាល័យ​មួយ​នេះ​ចូល​រួម​ឲ្យ​បាន​ច្រើន​កុះករ​សម្រាប់​ពេល​វេលា​តប​ស្នង​ដល់​លោកគ្រូ​អ្នកគ្រូ និង​អតីត​វិទ្យាល័យ​អ្នក​។ លោក​អ្នក​អាច​ទាក់ទង​ចុះ​ឈ្មោះ​ចូលរួម​តាម​រយៈ​លេខ​ទូរសព្ទ​ខាងក្រោម៖

 

កម្មវិធី​ជួបជុំ​គ្រូ និង​អតីត​សិស្ស​លើក​ដំបូង​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ជម្ពូវ័ន

 

អត្ថបទ៖ ពាណិជ្ជកម្ម​