តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

ចាប់​ពី​ម៉ោង ១២ រំលង​អធ្រាត្រ​នេះ​ទៅ​ផ្លូវ​ជាតិ​លេខ​ ៤ លែង​ឲ្យ​យក​លុយ​​ទៀត​ហើយ។ ការ​លែង​យក​លុយ​នេះ ត្រូវ​បាន​​សង្គម​ស៊ីវិល​ចាត់​ទុក​ថា ជា​ផ្នែក​មួយ​កាត់​បន្ថយ​ការ​ចំណាយ​ប្រជាពលរដ្ឋ​ ហើយ​រថយន្ត​ឈ្នួល​ក៏​នឹង​អាច​បញ្ចុះ​តម្លៃ​ ប៉ុន្ដែ ស្នើ​ឲ្យ​រដ្ឋាភិបាល​រៀប​ចំ​កញ្ចប់​ថវិកា​សម្រាប់​ការ​ថែទាំ​ផ្លូវ​ និង ការ​គ្រប់គ្រង​ពី​បញ្ហា​ចរាចរណ៍​នៅ​ផ្លូវ​ជាតិ​លេខ ៤​ផងដែរ។

 

តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

 ផ្លូវ​ជាតិ​លេខ ៤ ត្រង់​ចំណុច​​ លោក យាយ ម៉ៅ

 

 

លោក សន ជ័យ នាយក​ប្រតិបត្តិ​ ដើម្បី​គណនេយ្យ​ភាព​សង្គម​កម្ពុជា បាន​ប្រាប់​ Sabay នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា បញ្ហា​ផ្លូវ​ជាតិ​លេខ​៤​នេះ គឺ​ជា​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ជាយូរ​ឆ្នាំ​មក​ហើយ​ ដែល​កើត​ឡើង​ដោយ​រាជរដ្ឋាភិបាល​អ្នក​ចង ឥឡូវ​រដ្ឋ​បាន​ស្រាយ​ចំណង​របស់​ខ្លួន​វិញ។

 

ទោះ​បី​ជា​យ៉ាងណា​ លោក​ សន ជ័យ បាន​លើកឡើង​ថា ការ​លុបចោល​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន AZ លើ​បញ្ហា​ផ្លូវ​ជាតិ​លេខ ៤ នេះ​គឺជា​ផ្នែក​មួយ​ចូលរួម​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ។ ទន្ទឺម​នឹង​នេះ កង្វល់​ដែល​អ្នក​រត់​តាក់​ស៊ី​កន្លង​មក​ថា ការ​យក​តម្លៃ​ថ្លៃ​ដោយ​សារ​ការបង់​ផ្លូវ​នោះ​នឹង​លែង​ជា​កង្វល់​ទៀត​ហើយ។ “បើ​អញ្ចឹង​តាក់ស៊ី​ទំនង​ជា​អាច​បញ្ចុះ​​ថ្លៃ​ឈ្នួល​ឡាន​ខ្លះ​ហើយ​ ព្រោះ​ឥឡូវ​គេ​លែង​យក​លុយ”។ សន ជ័យ និយាយ។

 

ទន្ទឹម​នឹង​ការ​សាទរ​ចំពោះ​សេចក្ដី​សម្រេច​របស់​រាជរដ្ឋាភិបាល លោក សន ជ័យ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​​រៀប​ចំ​គោលនយោបាយ​ឲ្យ​បាន​ច្បាស់​លាស់​លើ​ការ​គ្រប់គ្រង​ផ្លូវ​ជាតិ​លេខ ៤ ព្រោះ​ថា បើដក​ហូត​ពី​វិស័យ​ឯកជន​មក​រដ្ឋ ហើយ​បែរ​ជា​ផ្លូវ​ខូច​ខាត​នោះ​ក៏​មិន​ត្រឹមត្រូវ​ដែរ។ ដូច្នេះ រាជរដ្ឋាភិបាល​គួរតែ​​រៀប​ចំ​កញ្ចប់​ថវិកា​ឲ្យ​បាន​ច្បាស់លាស់​សម្រាប់​ត្រៀមថែទាំ និង រៀប​ចំ​ក្រុម​ការងារ​ឲ្យ​បាន​ច្បាស់​លាស់​លើ​ផ្លូវ​នេះ ដើម្បីកាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដូចជា ដាក់​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ​ដែល​គ្រោះ​ថ្នាក់​ច្រើន​ជាដើម។

 

កាល​ពី​ព្រឹកមិញ​នេះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​ប្រកាស​នៅ​ឯ​វិមាន​រដ្ឋសភា​ថា រាជរដ្ឋាភិបាល​​លុប​ចោល​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន AZ លើ​បញ្ហា​ផ្លូវ​​ជាតិ​លេខ ៤ ចាប់​ពី​ម៉ោង ០០:០០ នាទី យប់​ថ្ងៃ​នេះ​តទៅ ដោយ​មិន​តម្រូវ​ឲ្យ​​ម្ចាស់​រថយន្ត​បង់​ប្រាក់​នៅ​ផ្លូវ​ជាតិ​លេខ ៤ ទៀត។

 

នៅ​មុន​សេចក្ដី​សម្រេច​របស់​សម្ដេចតេជោ លោក សុន ឆ័យ សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​ផ្ទាល់មាត់ ទៅកាន់​សម្ដេច​ព្រឹក​មិញ​ឲ្យ​មាន​ការ​លុបចោល​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន អេ​ហ្សិត អិន​វេស​មេន AZ របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហូ​វ ដែល​កំ​ពូ​ង​តែ​វិនិយោគ យក​លុយ​ពី​អ្នកដំណើរ​តាម​ឡាន នៅ​ផ្លូវជាតិ​លេខ​៤​។

 

​​លោក សុន ឆ័យ បាន​លើកឡើងថា ការផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​អេ​ហ្សិត យកលុយ​ច្រើន​ឆ្នាំ​មកហើយ នៅ​ផ្លូវជាតិ​លេខ​៤ គឺ​អត់​មាន​តម្លាភាព ហើយ​អ្វី ដែល​ក្រុមហ៊ុន អេ​ហ្សិត បាន​សាងសង់ គឺ​តិចតួច​។ ដូច្នេះ​គួរ​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន អេ​ហ្សិត​។

 

ក្រោយ​ពី​សំណើ​នេះ សម្ដេច​ ហ៊ុន សែន​បាន​សម្រេច​លុបចោល​​​កិច្ចសន្យា​ជាមួយ​ក្រុម​ហ៊ុន AZ លើ​បញ្ហា​ផ្លូវ​​ជាតិ​លេខ ៤ នេះ​ហើយ។

ខាង​ក្រោម​​នេះ​ គឺជា សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ ចំពោះ​ការ​លុបចោល​​នូវ​កិច្ច​ព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល​ និង ក្រុម​ហ៊ុន AZ ៖

 

តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

តម្លៃ​តាក់ស៊ី​អាច​ធ្លាក់​ថ្លៃ​ក្រោយ​​រដ្ឋ​លែង​ឲ្យ​យក​លុយ​តាម​ផ្លូវ​ជាតិ​លេខ​ ៤​​

 

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា