ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មានជ័យ ៖ បុរសម្នាក់​​ជា​កម្មករ​ស៊ីឈ្នួល​​កាប់​ជ្រូក​ ត្រូវ​ជ្រូក​​ខាំ​ដៃស្តាំ​​ដោយ​ពឹ​ស​ជ្រូក​ធ្វើ​ទុក្ខ​ ​មាន​សភាព​ធ្ងន់ធ្ងរ​រហូត​ដល់​ស្លាប់ ​កាលពី​ថ្ងៃ​ទី​១២​ មករា​ ២០១៦ ស្ថិត​នៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី ​។

ប្រភពបានឱ្យ​ដឹងថា ជន​រង​គ្រោះ​ដែល​​ស្លាប់​ឈ្មោះ​គឹ​ម ធួន ​​អាយុ​៤១​ឆ្នាំ ជា​ស៊ីឈ្នួល​កាប់​ជ្រូក​ ​មានទីលំនៅ​​នៅ​ភូមិ​-​​សង្កាត់​អូរ​អំបិល ​ក្រុង​សិរី​សោភ័ណ​ ។

បើ​តាមសម្តី​​ប្រពន្ធ​ឈ្មោះ​សៀង ពៅ បានឱ្យ​ដឹង​ថា ​​​​​នៅ​វេលា​ម៉ោង​៥​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១១ មករា ​២០១៦​ ស្ថិតនៅ​ស្តង់​កាប់​ជ្រូក​១​​កន្លែង​ស្ថិត​​នៅ​ភូមិ​-​​សង្កាត់​​កំពង់ស្វាយ​ ក្រុង​សិរី​សោភ័ណ​ ។ នៅ​ពេល​ដែល​កាប់​ជ្រូក ត្រូវជ្រូក​​ខាំ​កំភួនដៃ​ស្តាំ​ បណ្តាល​ឱ្យ​​មាន​ឈាម​ហើយ​​ទាញ​អាវ​​​ជូត​​ឈាម ដោយ​​បន្ត​ធ្វើ​ជ្រូក​រហូត​រួចរាល់​​ រហូត​ដល់​ថ្ងៃ​ទី​១២ មករា​ ឆ្នាំ​២០១៦ ​ស្រាប់តែ​ពឹ​ស​ជ្រូក​ធ្វើ​ទុក្ខ​​ក្តៅខ្លួន​
គ្រុ​ន ​ទើប​​​បញ្ជូន​ទៅ​គ្លីនិក​មិន​ទទួល​ ក៏​​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​​មង្គល​បូ​រី ​ដោយ​​សភាព​ធ្ងន់ធ្ងរ​នៅ​វេលា​ម៉ោង​៧​ល្ងាច​​ថ្ងៃ​ទី​១២ មករា ​ឆ្នាំ​២០១៦​ បណ្តាលឱ្យ​​ស្លាប់តែម្តង ។