អ្វីដែលអ្នករងចាំជាមួយ Camhomes បានមកដល់ហើយ

អ្វីដែលលោកអ្នកកំពុងរង់ចាំគឺបានមកដល់ហើយ។ Camhomes នឹងចាប់ផ្តើមសាងសង់ អគារខុន​ដូរ D’Seaview ​ ​ដ៏​ប្រណីតនៅខេត្ត ព្រះសីហនុនៅចុង សប្តាហ៍នេះហើយ។

អ្វីដែលអ្នករងចាំជាមួយ Camhomes បានមកដល់ហើយ

លោក គួច លេងឃាង អ្នកទំនាក់ទំនងសាធារណៈ​និងយុទ្ធសាស្ត្រ​ទីផ្សារនៃក្រុមហ៊ុន Public Housing Development (Cambodia) Ltd បានជម្រាបអោយដឹងថា៖ «ពិធីបញ្ចុះបឋមសិលា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៦ខាងមុខនេះ​ ក្រោម​អធិបតីភាព ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ » ហើយលោក ក៏សូមគោរព អញ្ជើញសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវកិតិ្តយសជាតិ អន្តរជាតិ និង អតិថិជនទាំងអស់ដើម្បីចូលរួម ក្នុងកម្មវិធី​នេះ អោយបាន​ ច្រើនកុះករផងដែរ។

អគារខុនដូ D’Seaview ដ៏ប្រណីតមួយនឹងផ្តល់អោយឲ្យលោកអ្នកនូវជម្រើសថ្មីទាំង​ លំនៅដ្ឋាន​ និងអគារពាណិជ្ជកម្ម ដែលមានសេវាថែរក្សា សន្តិសុខសណ្តាប់ធ្នាប់២៤ម៉ោង អាងហែលទឹក កន្លែងហាត់ប្រាណ សួនច្បារដ៏ធម្មជាតិ កន្លែងលេងកីឡា​​ កន្លែងញាំអាហារ ភោជនីយដ្ឋាន និង ចំណតរថយន្តយ៉ាងធំទូលាយ។

លោកស្រី វ៉ា រ៉ូនី ទើបបានកក់ខុនដូ D’Seaview កាលពីខែមុន បន្ទាប់ពីបានពិភាក្សាជាមួយអ្នកជំនាញ អចលនទ្រព្យនៅ Camhomes ។ លោកស្រីបានឲ្យដឹងថា៖ «ខ្ញុំចង់បាន​ខុនដូមួយ​ នៅទីនោះព្រោះ ខ្ញុំអាចទៅលេងខេត្តព្រះសីហនុ ជាញឹកញាប់ ជាមួយគ្រួសារ និងមិត្តភ័ក្តរបស់ខ្ញុំ។ ខ្ញុំកំពុងតែប្រាប់​អោយ មិត្ត​ភ័ក្ត​របស់ខ្ញុំអោយទិញបន្ទប់ខុនដូរនៅទីនោះដែរ ព្រោះវាមាន ទីតាំងនៅក្បែរ ឆ្នេរសុខាហើយពួក​យើង​អាច​​ ទៅលេង​សមុទ្រមួយ ខែម្តងឬអាចធ្វើអ្វីផ្សេងៗទៀត។» លោកស្រីនឹងទៅ​ មើលទីតាំង​ខុនដូរក្នុង ពេលឆាប់ដើម្បីដឹង ពីដំណើរការនៃការសាងសង់ផងដែរ។

D’Seaview ត្រូវ​បានរចនាឡើងឲ្យមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងអាចគយគន់ ទេសភាព​ជុំវិញ​ក៏ដូចជាផ្ទៃសមុទ្រ យ៉ាងធំល្វឹងល្វើយ។ គ្រប់បន្ទប់ទាំងអស់សុទ្ធ​ បែរមុខទៅទិស ខាងត្បូង ឬ ទិសនិរតី។ ការសាងសង់ខុនដូនេះ​ នឹង​រួច រាល់​អស់ក្នុងរយៈពេល ២ឆ្នាំទៀត។

D’Seaview មានទីតាំងនៅ ភូមិ ១ សង្កាត់លេខ៣ ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុន Camhomes នឹងរៀបចំពិធីទទួលទានអាហារថ្ងៃត្រង់ជាមួយ អ្នកចូលរួមក្នុងពិធីបញ្ចុះ បឋមសិលានៅក្នុង សណ្ឋាគារសុខា ព្រមទាំងមានចាប់ រង្វាន់ភ្លាមៗ សម្រាប់ អតិថិជនកក់ខុនដូនៅថ្ងៃនេាះតែម្តង។ រង្វាន់រួមមាន៖ កង្វារ ម៉ៃក្រូវេវអូវិន ទូរទឹកកក ទូរទស្សន៍ទំហំ 32អុីន អាផេត ម៉ូតូ ព្រមទាំងរង្វាន់ធំគឺការបញ្ចុះតម្លៃ៣% លើកប្រូម៉ូសិន បច្ចុប្បន្នចំពេាះការកក់ខុនដូរ នៅថ្ងៃនេាះ។

ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចំពោះ  D’Seaview លោកអ្នកអាចមកទស្សនា​ដោយ​​ផ្ទាល់នៅ Showroom អគារកាណាឌីយ៉ា ហើយអាចពិភាក្សា ជាមួយ​អ្នកជំនាញ​ ដើម្បី​ទទួលបាននូវ អត្ថប្រយោជន៍ដ៏ច្រើន លោកអ្នកក៏អាច​ទំនាក់ទំនងមក​កាន់​​លេខ 023 985828 / 097 7689090​ ឬចូលទស្សនាតាមរយៈ គេហទំព័រ​

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត