រូបមន្ត​ធ្វើឱ្យ​សក់ត្រង់ ​ដោយ «ខ្ទិះដូង»

​សក់ត្រង់​ហើយ​ភ្លឺរលោង​ជា​ម៉ូដ​សាមញ្ញ និង ស័ក្តិសម​គ្រប់​ទម្រង់​មុខ ។ សុភាពនារី ដែល​ចង់បាន​សក់ត្រង់ ហើយ​ចូលចិត្ត​អ៊ុតសក់​ត្រង់​ដោយ​ភ្លេច​គិតពី​ផល​រំខាន​ធ្វើឱ្យ​សក់​ប្រែជា​ស្ងួត និង អាច​អាល់​ឡែក​ហ្ស៊ី​ស្បែកក្បាល​ទៀតផង ។ ដើម្បី​គេចផុត​ពី​បញ្ហា​នេះ សុភាពនារី​អាច​សាកល្បង​វិធីសាស្ត្រ​ធម្មជាតិ​ដោយ​ខ្លួនឯង​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹមតែ​ពីរ ឬ បី​ដង​ក្នុង​មួយ​សបា្តហ៍​ប៉ុណ្ណោះ ។

*ខ្ទិះដូង ៖ អាចជួយ​ធ្វើឱ្យ​សក់ត្រង់​ដោយ​ផ្តល់​សំណើម និង ធ្វើឱ្យ​សក់​ភ្លឺរលោង ថែមទាំង​កម្ចាត់​មេរោគ និង បាក់តេរី​ពី​ស្បែកក្បាល​ទៀតផង ។​
* វិធី​ធ្វើ
– លាយ​ខ្ទិះដូង និង ទឹកក្រូច​ឆ្មារ ១ ផ្លែ ក្នុង​ក្រឡ​កែវ​មួយ ។​
– ដាក់ចូល​ក្នុង​ទូទឹកកក​ប្រមាណ ២ ទៅ ៣ ម៉ោង រហូតដល់​ឡើង​កក​ស្រទាប់​ខាងលើ ។​
– យក​ល្បាយ​នោះមក​ម៉ាស្សា​សក់ និង ស្បែកក្បាល ទុកចោល ២០ នាទី ។​
– ពាក់មួក​បា្ល​ស្ទិ​ក រួច​យក​កន្សែងពោះគោ​ក្តៅ​ឧណ្ហៗ​រុំ​គ្រប​ថែម​ពីលើ ។​
– សិតសក់​ទាំង​នៅ​សើម​ទុកឱ្យ​ស្ងួត និង ចុងក្រោយ​កក់សក់​នឹង​សាប៊ូ​វិញ ៕ លក្ខិណា