គួរតែដឹង! ដកដង្ហើមចូលតាមមាត់ និង​ច្រមុះមួយណា​ល្អជាង?

ជាធម្មតាមនុស្សយើងគ្រប់រូប​ដកដង្ហើម​ ១៨ ដងក្នុងមួយនាទី  ១,០៨០ ដងក្នុងមួយម៉ោង ហើយ​ ២៥.៩២០ ដង​ក្នុងមួយថ្ងៃ។ ដូច្នេះហើយ យើងគួរតែ​យកចិត្តទុកដាក់ និងរៀន​ពីមូលដ្ឋាន​នៃការដកដង្ហើម​ដោយសារតែវា​ជារឿងចាំបាច់សម្រាប់សុខភាព។ អ្នកជំនាញ​បាន​និយាយថា «ដង្ហើម​គឺជា​ជីវិត ប្រើសិនបើ​ការដកដង្ហើមបានល្អ អ្នកនឹងអាច​រស់នៅ​លើ​ផែន​ដីនេះមាន​យូរអង្វែង»។
 
គួរតែដឹង! ដកដង្ហើមចូលតាមមាត់ និង​ច្រមុះមួយណា​ល្អជាង?
ដូច្នេះ តើការដកង្ហើមបែប​ណាទើបត្រឹមត្រូវ? តើ​ការដកដង្ហើមតាម​ច្រមុះ ឬតាម​មាត់មួយណា​ល្អជាង?
 
ការដកដង្ហើមតាមច្រមុះ
ការដកដង្ហើម​តាមច្រមុះ​ធ្វើឲ្យខួរក្បាលមាន​ស្ថេរភាព ហើយ​អត្រានៃចង្វាក់បេះដូង​ធម្មតា។ មិនតែ​ប៉ុណ្ណោះការដកដង្ហើមតាម​ច្រមុះ​អាច​រារាំង​ធូលីដី, បាក់តេរី, មេរោគផ្សេងៗ មិន​ឲ្យចូលដល់សួត។
ដូចគ្នា​នេះផងដែរ ការដកង្ហើម​តាម​ច្រមុះ ជួយឲ្យឈាម​ស្រូបយកអុកស៊ីសែនបាន​ល្អ។
ការដកដង្ហើមតាមមាត់
ការដកដង្ហើមតាម​មាត់​ បណ្តោលឲ្យមាន​ផល​អវិជ្ជមាន​មួយចំនួន​ចំពោះសុខភាព។ នៅក្នុងករណីមួយចំនួន ការដកដង្ហើម​តាម​មាត់​ធ្វើឲ្យមាន​ភាព​ងាយស្រួលសម្រាប់អ្នក​មាន​ជំងឺ ប៉ុន្តែ​វា​មិន​ត្រូវបាន​ផ្តល់​អនុសាសន៍ឡើង។
ពេលយើងគេង ដង្ហើម​ចូលតាម​មាត់​អាច​បង្កឲ្យ​មាន​បញ្ហា​ជាច្រើន​ដូចជា៖ ដង្ហើម​អាក្រក់, ជំងឺគេង​មិន​លក់, ស្រម៉ុក... ហើយ​នោម​ញឹកក្នុងកំឡុងពេលយប់។
ការដកដង្ហើមតាម​មាត់បង្កឲ្យ​ខ្យល់កខ្វក់​ចូលទៅក្នុងសួត ព្រោះវា​មិនបានសម្អាត។ កត្តានេះបណ្តោលមក​ពីបាក់តេរី និងវីរុស​រីករាល​ដាលតាម​រយៈសួត។
ដោយ៖ Seng hong
ប្រភព៖ healthadvisorgroup

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • គួរតែដឹង! ដកដង្ហើមចូលតាមមាត់ និង​ច្រមុះមួយណា​ល្អជាង?
    • គួរតែដឹង! ដកដង្ហើមចូលតាមមាត់ និង​ច្រមុះមួយណា​ល្អជាង?已关闭评论
    • 11 views
    • Hide Sidebar
      A+
    Publish on:2016/01/13  Category:សុខភាព
    Tags: