ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

ប៉ូលិស​គូសបញ្ជាក់​ថា​ការ​ផ្ទុះ​មួយ​នៅ​មុខ​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង​មួយ​កន្លែង​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៥​នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ មក​រា នៅ​ទីក្រុង​កេ​តា ជាទី​ក្រុង​ធំ​មួយ​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន ។

នាយ​ប៉ូលិស​មូលដ្ឋាន​ម្នាក់​គូសបញ្ជាក់​ប្រាប់ AFP ថា ក្នុង​ការ​ផ្ទុះ​នេះ​មាន​មនុស្ស​ស្លាប់​១៥​នាក់ ក្នុង​នោះ​មាន​ប៉ូលិស​១២​នាក់ សមាជិក​ម្នាក់ នៃ​កងកម្លាំង​ក្រសួងមហាផ្ទៃ​ព្រមទាំង​ជន​ស៊ី​វិល​២​នាក់ ។ នាយ​ប៉ូលិស​រូប​នោះ​បន្ត​ថា មនុស្ស​យ៉ាងតិច​១០​នាក់​ក៏​រង​របួស​ដែរ​ក្នុង​នោះ​មាន​ប៉ូលិស​៩​នាក់ និង​ជន​ស៊ី​វិល​ម្នាក់ ។

នៅ​ប៉ា​គី​ស្ថាន ពួក​តា​លី​បង់​តែង​ប្រឆាំង​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ស្វិតដៃជើង អាស្រ័យ​ហេតុនេះ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​មាន​កងកម្លាំង​ប៉ូលិស​ជួយ​ការពារ​៕