ក្រសួង​វប្បធម៌​លើក​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​អាទិភាព​ឆ្នាំ​​២០១៦

ភ្នំពេញៈ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១ បាន​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៥​និង​លើក​ទិសដៅ​ការងារ​វប្បធម៌​ឆ្នាំ​២០១៦ ព្រមទាំង​បាន​លើក​ផែនការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៦​នេះ​ផង​។​
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែង​ក្នុង​ពិធី​នេះ​ថា បន្ទាប់បី​ពិនិត្យមើល​យ៉ាង​ម៉​​ត់​ចត់​លើ​លទ្ធភាព សមត្ថភាព តាម​លទ្ធភាព​ការងារ និង​បទពិសោធន៍​នានា ទាំង​បញ្ហា​ប្រឈម និង​ជោគជ័យ​សម្រាប់​ឆ្នាំ​២០១៦​នេះ​ក្រសួង​វប្បធម៌​បានកំណត់​ផែនការ​យុទ្ធសាស្ត្រ​ចំនួន ៣​និង​ផែនការ​អាទិភាព​សកម្ម​ភាព​ការងារ​វប្បធម៌​និង​វិ​​ចិត្រ​សិល្បៈ​មួយចំនួន ។​ក្រៅពីនេះ​គេ​ក៏បាន​ធ្វើការ​បែងចែក​ជា​សកម្មភាព​ការងារ សរុប​រួមមាន​ចំនួន ៦៨៦​សកម្មភាព​​ក្នុងនោះ​អង្គភាព​ថ្នាក់កណ្តាល​មាន​ចំនួន ១៩២​សកម្មភាព និង​មន្ទីរ​វប្បធម៌​រាជធានី​-​ខេត្ត​មាន​ចំនួន ៤៩៤ សកម្មភាព​​។​
លោក​បាន​បន្ថែមថា ចំពោះ​ផែនការ​យុ​ទ្ឌ​សាស្ត្រ​ចំនួន ៣​និង​ផែនការ​អាទិភាព​សកម្ម​ភាព​វប្បធម៌​ឆ្នាំ​២០១៦​នេះ​រួមមាន​​ដូចជា​៖ ពង្រឹងពង្រីក​សក្តានុពល​វប្បធម៌​ឱ្យ​ក្លាយជា​កម្លាំងចលករ​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ការពង្រឹង​​ពង្រីក​ការអប់រំ ការផ្សព្វផ្សាយ ការច្នៃប្រឌិត និង​ការបង្កើត​ទីផ្សារ​វប្បធម៌​, ពង្រឹងពង្រីក​សមត្ថភាព​ស្ថាប័ន ភាពជា​ដៃគូ​​អភិវឌ្ឍន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ និង​សេវា​។​

ក្រសួង​វប្បធម៌​លើក​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​អាទិភាព​ឆ្នាំ​​២០១៦

លោកស្រី ភឿង​ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែង ក្នុង​ពិធី​នេះ​ឱ្យដឹងថា​តាមរយៈ​របាយ​ការ​​ណ៍​បូកសរុប​ការងារ​ក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ​ឆ្នាំ​២០១៥​ក្រសួង​មាន​អាទិភាព​ចំនួន ៣៧៣​សកម្មភាព ដែល​ប​​ម្រើ​ឱ្យ​ផែនការ​យុ​ទ្ឌ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៤- ២០១៨ ហើយ​អនុវត្ត​ភាព​សម្រេចបាន ២៨២​សកម្មភាព ស្មើនឹង​៧៦​ភាគរយ នៃ​ផែនការ​ឆ្នាំ​។​ក្នុងនោះ​ថ្នាក់កណ្តាល​មាន ១២៣​សកម្មភាព អនុវត្ត​សម្រេចបាន ៩៥​សកម្មភាព​ស្មើនឹង​៧៧​ភាគរយ​នៃ​ផែនការ​ឆ្នាំ​។​សម្រាប់​ថ្នាក់​រាជធានី​-​ខេត្ត​មាន​សកម្មភាព ២៥០​អនុវត្ត​សម្រេចបាន ១៨៧​សកម្មភាព​ស្មើ​​នឹង​៧៥​ភាគរយ​នៃ​ផែនការ​ឆ្នាំ​។​
លោកស្រី​រដ្ឋមន្ត្រី​មានប្រសាសន៍​ឱ្យដឹង​ដែរ​ថា “​ដើម្បីឱ្យ​ការអនុវត្ត​ផែនការ​សម្រេចបាន​ចំ​ទិសដៅ គ្រប់​អង្គភាព​ថ្នាក់​ក​​ណ្តា​ល​និង​ថ្នាក់​រាជធានី​-​ខេត្ត​ត្រូវធ្វើ​ការសិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​តម្រូវការ​នស​ការងារ​វប្បធម៌​នៅតាម​អង្គភាព​និង​មូ​​ល​ដ្ឋា​ន​របស់ខ្លួន វាយតម្លៃ​ជ្រើសរើស​សកម្មភាព​អាទិភាព ពិនិត្យ​ពី​សមត្ថភាព​និង​លទ្ធភាព​មន្ត្រី​មុននឹង​កសាង​ផែនការ​​ណាមួយ​ឡើង​”​។​

ក្រសួង​វប្បធម៌​លើក​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​អាទិភាព​ឆ្នាំ​​២០១៦

លោកស្រី​រដ្ឋមន្ត្រី​ថ្លែង ថា ទោះបីជា​យើង​មាន​ផែនការ​យុ​ទ្ឌ​សាស្ត្រ​យ៉ាងរឹងមាំ​ទាំងនេះហើយ​ក្តី​ប៉ុន្តែ​នៅ​ចំពោះមុខ​​យើង​ក៏មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​២​ចំពោះមុខ​ត្រូវ​ដោះស្រាយ​ដែរ​ក្នុងនោះ​មានដូចជា ៖ ១)​ការងារ​កែទម្រង់​ស៊ីជម្រៅ​​គ្រប់​វិស័យ តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣​របស់​រាជរដ្ឋាភិបាល​ក្នុង​បរិបទ​ថ្មី​នៃ​បរិស្ថាន​​នយោបាយ​ជាតិ​។ ២)​ការងារ​ពង្រឹង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទាំង​សមត្ថភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដើម្បី​ជ​ម្រុ​​ញ​ឱ្យ​ការងារ​សមាហរណកម្ម​ក្នុង​សមាគមន៍​អាស៊ាន​ដំណើរការ​ទៅដោយ​រលូន​។​
លោកស្រី ភឿង​ស​កុ​ណា​បាន​ថ្លែង​បន្ថែមថា “​ចាប់ពីពេលនេះ​ទៅ​ចក្ខុវិស័យ​របស់​យើង​ត្រូវ​ប្តូរ​ថ្មី​ក្នុងស្ថានភាព​ប្រកួត​​ប្រជែង​ដើម្បី​អភិវឌ្ឍនភាព​និង​ស្ថេរភាព​ជាតិ​ព្រោះ​ការងារ​របស់​យើង​មិនមែន​ប្រឈម ត្រឹមត្រូវ​ក្នុង​កម្រិត​ក្រសួង អង្គ​​ភាព​ឬ​អន្តរ​វិស័យ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រឈម​ចំពោះ​សហគមន៍​អាស៊ាន តំបន់​និង​ពិភពលោក ទៀតផង​។​បើ​យើង​អភិ​​វ​ឌ្ឍ​ខ្លួន​យើង​មិនទាន់​ច​ង្វះ​អភិវឌ្ឍ​តំបន់​និង​ពិភពលោក​ទេនោះ យើង​នឹង​ទទួលរង​ការ​ខាង​បង់​យ៉ាងធ្ងន់ធ្ងរ​ពុំខាន​ឡើយ​”៕ ដេប៉ូ​

ក្រសួង​វប្បធម៌​លើក​ផែនការ​យុទ្ធសាស្ត្រ​និង​ផែនការ​អាទិភាព​ឆ្នាំ​​២០១៦