Torres ​របួស ​ត្រូវ​អវត្តមាន​ការ​ប្រកួត Copa del Rey

Torres ​របួស ​ត្រូវ​អវត្តមាន​ការ​ប្រកួត Copa del Rey

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ Fernando Torres នឹង​ត្រូវ​ខកខាន​ការ​ប្រកួត Copa del Rey វគ្គ១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​២​ ទល់​នឹង Rayo Vallecano នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយសារ​រង​របួស​ជង្គង់​ខាង​ស្ដាំ។

 

Torres ​របួស ​ត្រូវ​អវត្តមាន​ការ​ប្រកួត Copa del Rey

 

អតីត​កីឡាករ​ក្រុម Liverpool និង Chelsea ​ស៊ុត​បញ្ចូល​ទី​បាន ២​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៣​ប្រកួត (គ្រប់​កម្មវិធី) ​រដូវកាល​នេះ។ ក្រៅ​ពី​របួស​ខ្សែ​ប្រយុទ្ធ​វ័យ​៣១ឆ្នាំ ក្រុម Atlético Madrid ក៏​នឹង​អវត្តមាន​ខ្សែ​បម្រើ Tiago Mendes មួយ​រូប​ទៀត ដោយ​សារ​​របួស​ឆ្អឹងស្មង​ជើង តាំង​ពី​ខែ​វិច្ឆិកា​មក​ម្ល៉េះ។

 

យ៉ាង​ណា​ក៏ដោយ ខ្សែ​ការពារ​ប្រេស៊ីល Guilherme Siqueira អាច​ត្រលប់​មក​ជួយ​ក្រុម​ម្ចាស់​ផ្ទះ​វិញ​បាន ស្រប​ពេល​ដែល​លោក Diego Simeone ទំនង​ជា​នឹង​ផ្លាស់​ប្ដូរ​កីឡាករ​មួយ​ចំនួន​ដែល​បង្ហាញ​ខ្លួន​រួច​ហើយ កាល​ពី​ជើង​ទី​មួយ​នៅ​ទឹក​ដី Vallecas របស់​ក្រុម Rayo Vallecano៕

 

ចុចអាន៖ Torres បញ្ចេញ​ឈ្មោះ​កីឡាករ​៥នាក់ក្នុង​ក្រុម​នៃ​ក្ដី​សុបិន​របស់​ខ្លួន​

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ marca